ជប៉ុន ផ្តល់កម្ចីជាង ១៨៨លានដុល្លារ សម្រាប់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប
Posted by -
Phoung Somphors
Published on -
21/6/2023 10:53 PM

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទានសម្បទានសម្រាប់អនុវត្តគម្រោងចំនួន២ ដែលមានទឹកប្រាក់សរុបប្រមាណ ១៨៨,១១លានដុល្លារ។ គម្រោងទី១ មានទឹកប្រាក់ចំនួន ២៣,៦៩២លានយ៉េន (ប្រមាណ ១៧២,៩៣លានដុល្លារ)សម្រាប់អនុវត្ត «គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ» និងគម្រោងទី២ មានទឹកប្រាក់ចំនួន ២,០៨១លានយ៉េន(ប្រមាណ ១៥,១៨លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣»។

បើតាមការចេញផ្សាយរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា គម្រោងទាំងពីរខាងលើ ត្រូវបានចុះហត្ថលេខារួមគ្នា លើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធ ដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា ជាមួយនិងឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236