ក្រុមហ៊ុនចំនួន៣ទៀត ត្រូវបានពន្ធដារ ហៅទៅទូទាត់បំណុលពន្ធជូនរដ្ឋ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៣ ឲ្យចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋតាមកាលកំណត់ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
បើតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន ៣ផ្សេងគ្នាផ្ញើទៅកាន់អភិបាលក្រុមហ៊ុនទាំងនោះរួមមាន៖ ១. លោក Li Kemin អភិបាលក្រុមហ៊ុន អេណាឡិច អេនើជី (ខេមបូឌា) ឯ.ក។ ទី២. លោក Tang Rongli អភិបាលក្រុមហ៊ុន ជីន បៀន ដាំងស៊ូ ណាតុង No.2 ខនស្ត្រាក់សិន អេនជីនារីង ឯ.ក និងទី៣ លោក Li Zhengquan អភិបាលក្រុមហ៊ុន ហ្គាង តាក់ ខមមើសល ខនគ្រីត ឯ.ក។
អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ក្នុងករណីអភិបាលក្រុមហ៊ុនទាំង៣ខាងលើ មិនព្រមចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋតាមកាលកំណត់៕