ពន្ធដារ ក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យ ឲ្យស្រូតទៅបង់ពន្ធលើអចលនទ្រព្យនិងដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
27/6/2023 1:22 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ឲ្យស្រូតទៅប្រកាសបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ដោយអនុលោមតាមប្រកាសចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ និងប្រកាសចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៦ ស្តីពីការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់។ ក្នុងករណីខកខានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលកំណត់ ម្ចាស់អចលនទ្រព្យ នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធ។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ការក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់នេះ គឺដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ ឲ្យបានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឲ្យមានបាតុភាពអសកម្មដោយប្រកាសណាមួយ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ឲ្យម្ចាស់អចលនទ្រព្យទាំងអស់ ស្រូតទៅប្រកាសបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ កាណាឌីយ៉ា ក.អ, ធនាគារ វឌ្ឍនៈ, ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី, ធនាគារ ស្ថាបនា ភីអិលស៊ី, ធនគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក, ធនាគារ ប្រៃសនីយ៍កម្ពុជា ក.អ, ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ ឬធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store ផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236