ពន្ធដារ ហៅម្ចាស់ក្រុមហ៊ុនចំនួន៥ទៀត ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
30/6/2023 11:51 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៥ទៀត ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។

បើតាមលិខិតអញ្ជើញចំនួន៥ផ្សេងៗគ្នា ផ្ញើទៅកាន់អភិបាលក្រុមហ៊ុនទាំងនោះរួមមាន៖ ១. លោក Huang Ji អភិបាលក្រុមហ៊ុន ហ័ងជី អ៊ិនធើណេសិនណល ត្រេឌីត ឯ.ក។ ទី២. លោក Yin Quan អភិបាលក្រុមហ៊ុន ប៉េជីង ហ័រ ស៊ា ខនស្ត្រាក់សិន អេនជីនារីង ឯ.ក។ ទី៣. លោក Li Jinrong អភិបាលក្រុមហ៊ុន រុងតេង វៃយី ប៊ីលឌីង ដេខ័ររេសិន (ខេមបូឌា) អេនជីនារីង ឯ.ក។ ទី៤. លោក Wang Jiang Ling អភិបាលក្រុមហ៊ុន វ៉ាយធី ស៊ីធី យូ តៃ ខនស្ត្រាក់សិន ត្រេឌីង (ខេមបូឌា) ឯ.ក និងទី៥. លោក Sun Zhizhong អភិបាលក្រុមហ៊ុន ស៊ីអិន អេចឌី ហេង ឌីង អ៊ិនជីនារីង (ខេមបូឌា) ឯ.ក។

ក្នុងករណីអភិបាលក្រុមហ៊ុនទាំង៥ខាងលើ មិនព្រមចូលខ្លួនដោះស្រាយបំណុលពន្ធតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236