ក្រុមហ៊ុនចំនួន៦ទៀត ត្រូវបានពន្ធដារ ហៅទៅទូទាត់បំណុលពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
7/7/2023 1:10 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋាពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៦ ឲ្យចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។

បើតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន៦ផ្សេងគ្នា ផ្ញើទៅកាន់អភិបាលក្រុមហ៊ុនទាំងនោះ រួមមាន៖ ១. លោក Nguyen Huynh Duc  អភិបាលក្រុមហ៊ុន ឌី យូ ផៅវ័រ អេឃ្វីបម៉ិន (ខេមបូឌា) ឯ.ក។ ទី២. លោក Liu Zhongqun អភិបាលក្រុមហ៊ុន លី ជូ ស៊ីន (ខេមបូឌា) ស្ទីល ស្ត្រាក់ឈ័រ ឯ.ក។ ទី៣. លោកស្រី Yin Pei អភិបាលក្រុមហ៊ុន ខេមបូឌាន វ៉ាយភីស៊ី ត្រេឌីង ឯ.ក។ ទី៤. លោក Zhang Lei អភិបាលក្រុមហ៊ុន អិកស៍.ស៊ី សាន ហ័រ វើលដ៍ ឯ.ក។ ទី៥. លោក Ou Jinrong អភិបាលក្រុមហ៊ុន រុនឡុង ស៊ីយេ យូស៊ានហ្វុងស៊ី ឯ.ក និងទី៦ លោក Su Yaxian អភិបាលក្រុមហ៊ុន វីសដឹម អ៊ិនធើណេសិនណល ផៅវ័រ ស៊ីស្ទឹម អេនជីនារីង (ខេមបូឌា) ឯ.ក។

ក្នុងករណីអភិបាលក្រុមហ៊ុនទាំង៦ខាងលើ មិនព្រមចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាតាមផ្លូវច្បាប់ជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236