កម្ពុជា រកចំណូលបានជិត១៨លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងឆមាសទី១
ភ្នំពេញ៖ រយៈពេល ៦ខែ នៃឆ្នាំ២០២៣នេះកម្ពុជារកចំណូលបានប្រមាណ ១៧ ៨៧៧ ៤១៨ ដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានភ្ញៀវទេសចរបរទេសសរុបប្រមាណ ៣៨៥៧៦៩នាក់។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ចំនួនភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាមានចំនួន ៥៤៣,១៣% និងរកចំណូលបានប្រមាណ ៦៣៨,៧១%។
ដោយឡែកលទ្ធផលនៃការរកចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខែមិថុនាឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាប្រមាណ ៤១ ០១២នាក់រកចំណូលបានចំនួន ១ ៨១១ ៥៨៩ដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ចំនួនភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាមានចំនួន ១៤៨,៧៤% និងរកចំណូលបានប្រមាណ ២២១,៤០%។
សម្រាប់ចំណូលដែលបានឧបត្ថម្ភទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជាពីចំណែកនៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣មានចំនួន ៧៧១ ៥៣៨ដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែមិថុនា ឆ្នាំ២០២៣ ដែលចុះផ្សាយដោយគ្រឹះស្ថានអង្គរកាលពីថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២៣នេះ៕