ពន្ធដារព្យួរអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដាររបស់ក្រុមហ៊ុន ហ្វីដេស សឺវីស រយៈពេល ៦ខែ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារសម្រេចព្យួរអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដាររបស់ក្រុមហ៊ុន ហ្វីដេស សឺវីស(ខេមបូឌា) លីមីធីត ( Fides Services (Cambodia) Limited) ដែលមានលេខអត្តសញ្ញាណកម្មសារពើពន្ធ L001-100069703 លេខអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ TA201702008 រយៈពេល ០៦ខែបន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា អំឡុងពេលនៃការព្យួរអាជ្ញាប័ណ្ណក្រុមហ៊ុនខាងលើមិនមាននីតិសម្បទាជាភ្នាក់ងារសេវាកម្មពន្ធដារដែលអាចផ្តល់សេវាពាក់ព័ន្ធនឹងពន្ធដារជូនអតិថិជនបានទៀតទេហេតុនេះហើយលោក-លោកស្រីជាអភិបាលក្រុមហ៊ុន អ្នកជាប់ពន្ធ និងសាធារណជនទូទៅដែលមានបំណងចង់ប្រើប្រាស់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារពីក្រុមហ៊ុនខាងលើ សូមផ្អាកឬកុំប្រើប្រាស់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារពីក្រុមហ៊ុនខាងលើដើម្បីចៀងវាការទទួលរងនូវការពិន័យនិងទោសទណ្ឌផ្សេងៗ។
ក្នុងករណីរកឃើញលោក-លោកស្រីជាអភិបាលក្រុមហ៊ុនតាមរបបស្វ័យប្រកាសប្រើប្រាស់សេវាពាក់ព័ន្ធនឹងពន្ធដារពីក្រុមហ៊ុនខាងលើអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន៕