ក្រសួងសាធារណការ៖ ការបញ្ចូលថាមពលយានយន្តអគ្គិសនីមានតម្លៃ១.៦០០រៀល/១គីឡូវ៉ាត់ម៉ោង
Posted by -
Phoung Somphors
Published on -
5/8/2023 7:11 PM

ភ្នំពេញ៖ ការបញ្ចូលថាមពលយានយន្តអគ្គិសនីគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងសាធារណការបានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ ការបញ្ចូលថាមពលយានយន្តអគ្គិសនីគឺយកកម្រៃសេវាចំនួន ១.៦០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ដោយយោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលចុះកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

បើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុញ្ញាតឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនយកកម្រៃសេវាសាធារណៈលើការបញ្ចូលថាមកពលយានយន្តអគ្គិសនីជាបណ្តោះអាសន្ននេះ គឺដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់លើការធ្វើអាជីវកម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករនិងអ្នកប្រើប្រាស់ទាំងអាសឱ្យមានគណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តរភាព។

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236