ពន្ធដារ ហៅម្ចាស់ក្រុមហ៊ុនចំនួន៥ ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
1/8/2023 1:11 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅអភិបាលក្រុមហ៊ុនចំនួន៥ ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ ដោយមិនឲ្យលើសពី ១៥ថ្ងៃបន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។

បើតាមលិខិតអញ្ជើញចំនួន៥ផ្សេងៗគ្នា ផ្ញើទៅកាន់អភិបាលក្រុមហ៊ុនទាំងនោះ រួមមាន៖ ១. លោក Zeng Qiming អភិបាលក្រុមហ៊ុន អិល.ប៊ី.ធី.ប៊ីលឌីង ថេកណឡជី។ ទី២. លោក Jiang Weizhong អភិបាលក្រុមហ៊ុន អិល ខេ សឹង ហួរ ត្រេឌីង ឯ.ក។ ទី៣. លោក Deng Yuankang អភិបាលក្រុមហ៊ុន ចុងខាងរួយជឺ អ៊ិនហ្វូ & ខម ថេកណឡជី ឯ.ក។ ទី៤. លោក Ying Xiangyang អភិបាលក្រុមហ៊ុន យ៉ាងមីងហ្វេង ខនស្ត្រាក់សិន មេធៀរៀល ឯ.ក។ និងទី៥ លោក Zhang Wenggang អភិបាលក្រុមហ៊ុន ហ្សុង ស៊ូ ស៊ាន ជានហ្សូ ហ្ស័ងស៊ី ហ្គុងស៊ី ឯ.ក។

ក្នុងករណីអភិបាលក្រុមហ៊ុនទាំង៥ខាងលើ មិនព្រមចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236