ក្រុមហ៊ុនចំនួន៣ទៀត ត្រូវបានពន្ធដារ ហៅមកទូទាត់បំណុលពន្ធជូនរដ្ឋ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅអគ្គនាយកក្រុមហ៊ុនចំនួន៣ ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋតាមកាលកំណត់ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
បើតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន៣ផ្សេងគ្នាផ្ញើទៅកាន់អគ្គនាយកក្រុមហ៊ុនទាំងនោះ មានដូចជា៖ ១. លោក ម៉េង ហ៊ុយ អគ្គនាយកក្រុមហ៊ុន ថ្មឯក។ ទី២. លោក ដាយ អាន អគ្គនាយកក្រុមហ៊ុន អ៊ីស្តស៊ុង ខមមើសល ត្រេឌីង ឯ.ក។ និងទី៣ លោក ឆូយ កាំង អគ្គនាយកក្រុមហ៊ុន ហ៊ុយ រី អ៊ីមផត អិចផត ខូ អិលធីឌី។
ក្នុងករណីអគ្គនាយកក្រុមហ៊ុនទាំង៣ខាងលើ មិនព្រមចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕