ស៊ីម៉ាក់ ទទួលបានជំនួយ ២.១លានដុល្លារពីអាល្លឺម៉ងសម្រាប់ប្រតិបត្តិការដោះមីននៅខេត្តចំនួន៣
ភ្នំពេញ៖ ស៊ីម៉ាក់ ទទួលបានហិរញ្ញប្បទានឥតសំណង២.១លានដុល្លារ ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង ក្នុងរយៈពេល១៦ខែដែលនឹងត្រូវបញ្ចប់នៅត្រឹមចុងខែសីហា ឆ្នាំ២០២៤។ គម្រោងនេះ ត្រូវបានចុះហត្ថលេខាដោយអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ប្រធានអង្គការជំនួយរបស់ប្រជាជនណ៍រវេស្ស(NPA) កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៣នេះ។
ជំនួយឥតសំណង ២.១លានដុល្លារនេះ នឹងអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតផ្ទៃដីចម្ការមីនទំហំប្រមាណ១.៦០០ហិកតានិងផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមព្រមទាំងជួយជនរងគ្រោះដោយសារមីន សម្រាប់បណ្តាខេត្តទិសពាយ័ព្ទរួមមានគឺខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស៊ីម៉ាក់បានសរសេរបញ្ជាក់ថា គម្រោងនេះជា ការរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនសំដៅសម្រេចឲ្យខានតែបានតាមគោលនយោបាយរាជរដ្ឋាភិបាល កម្ពុជាគ្មានមិនឆ្នាំ២០២៥៕