សម្តេច ម៉ែន សំអន៖ អ្នកវិនិយោគចិននឹងទទួលបានសក្តានុពលវិនិយោគ តាមយៈសមាគមសហគ្រិនចិននៅកម្ពុជា
ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានបង្ហាញសង្ឃឹមចំពោះអ្នកវិនិយោគចិនថានឹងទទួលបានសក្តានុពល និងអាចរកដៃគូក្នុងស្រុក ដើម្បីវិនិយោគក្នុងវិស័យជាច្រើនជាពិសេស វិស័យដែលមាននៅក្នុងគម្រោង«ការផ្តួចផ្តើមខ្សែក្រវាត់ និង វិថី» ដែលអាចហុចឱកាសដ៏ល្អសម្រាប់អនាគត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
ថ្លែនៅក្នុងវិធីសម្ពោធសមាគមសហគ្រិន ស៊ុនតឺនៅកម្ពុជា និងពិធីប្រកាសចូលកាន់មុខតំណែងនាយក សមាគមសហគ្រិនចិន ហ្វូសាន នៅកម្ពុជាអាណត្តិទី២ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសរសើរដល់សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា និងសភាពាណិជ្ជកម្មស៊ុនតឺ នៃទីក្រុងហ្វូសាន របស់ចិន ដែលបានចាប់អារម្មណ៍ចង់មកវិនិយោគនៅប្រទេសកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបណ្តាប្រទេសនៅក្នុងគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនថែមទៀតផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ក៏បានបញ្ជាក់ផងដែរថា ស្ថេរភាពនយោបាយ និងសុខសន្តិភាព និងភាពទាក់ទាញនៃធនធានធម្មជាតិ ពលកម្មវ័យក្មេង និងច្បាប់វិនិយោគថ្មីដែលផ្តល់ការងាយស្រួលសម្រាប់ធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងតែទាក់ទាញនិងស្វាគមន៍អ្នកវិនិយោគគ្រប់ប្រទេស រួមទាំងអ្នកវិនិយោគចិនផងដែរ៕