គម្រោងជលផលខ្នាតតូច-មធ្យម ប្រកាសផ្តល់ថវិកាវិនិយោគក្នុងកញ្ចប់ ៣ម៉ឺនដុល្លារ និង ១០ម៉ឺនដុល្លារ
Posted by -
Phoung Somphors
Published on -
10/8/2023 5:25 PM

ភ្នំពេញ៖ កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម (VCIS) ប្រកាសផ្តល់ការគាំទ្រផ្នែកសម្ភារបរិក្ខារនិងផ្នែកបច្ចេកទេស ក្រោមកញ្ចប់វិនិយោគចំនួន២ ដែលមានថិវកា៣ម៉ឺនដុល្លារ និង១០ម៉ឺនដុល្លារ។សម្រាប់សហគ្រាសជលផលក្រោយប្រមូលផល ឬតួអង្គពាក់ពន្ធ័ក្នុងខ្សែច្រវ៉ាក់តម្លៃជលផល ក្រោយប្រមូលផលអាចដាក់ពាក្យស្នើសុំជំនួយថវិកាវិនិយោគពីកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម (VCIS) សម្រាប់ជុំទី២ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះបាន។

សហភាពអឺរ៉ុប អនុវត្តដោយរដ្ឋបាលជលផលនិងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍ ន៍ឧស្សាហកម្ម(UNIDO) សហការគ្នាគាំទ្រថវិកាសម្រាប់កម្មវិធី VCIS ដែលជាផ្នែកមួយនៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ន្ន។ គម្រោងនេះ មានគោលបំណងរួមចំណែកអភិវឌ្ឍវិស័យជលផលក្រោយប្រមូលផលតាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ បទបញ្ញត្តិកម្មនានារួមទាំងបង្កើនសមត្ថភាពវិស័យឯកជនឱ្យអនុវត្តនូវបច្ចេកទេសថ្មី នវានុវត្តន៏ដើម្បីបង្កើនភាពប្រកួតប្រជែង និងឈានចូលទីផ្សារ។

គម្រោង VCIS ចាប់ផ្តើកទទួលពាក្យស្នើសុំជុំទី២ចាប់ពី ថ្ងៃទី៣-៣១ ខែសីហា ឆ្នាំ២០២៣ ដោយគម្រោងរង់ចាំទទួលពាក្យស្នើសុំពីសហគ្រាសជលផលក្រោយប្រមូលផលក្នុងខ្សែច្រវ៉ាក់តម្លៃជលផលក្រោយប្រមូលផល និងអ្នកផ្គត់ផ្គង់ធាតុដើមសំខាន់ៗដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ VCIS នឹងផ្តល់ការគាំទ្រសម្ភារបរិក្ខារនិងផ្នែកបច្ចេកទេស ក្រោមកញ្ចប់វិនិយោគចំនួន២ សម្រាប់កញ្ចប់ទី១៖ សហវិនិយោគ ៧០% ដែលមានទឹកប្រាក់សរុបចំនួន ៣០ ០០០ ដុល្លា នៃផែនការអាជីវកម្មរយៈ ពេល ៦-១២ខែ សម្រាប់សហគ្រាសខ្នាតតូច ដែលរួមមាន៖ អ្នកប្រមូលទិញ អ្នកកែច្នៃ អ្នកចែកចាយអ្នកលក់រាយ ផ្សារទំនើប និងក្រុមកែច្នៃ។

ចំណែក កញ្ចប់ទី២៖ សហវិនិយោគ ៥០% ដែលមានទឹកប្រាក់សរុបចំនួន ១០០ ០០០ ដុល្លា នៃផែនការអាជីវកម្មរយៈ ពេល ១២ខែ សម្រាប់សហគ្រាសខ្នាតមធ្យមនិងខ្នាតធំ ឬសហគ្រាស ដែលមានសក្តានុពល សម្រាប់នាំចេញ ផលិតផលទៅទីផ្សារអន្តរជាតិ។

គម្រោងជលផលខ្នាតតូច-មធ្យម ត្រូវបានលើកទឹកចិត្តដល់សហគ្រាស ដែលមានសក្តានុពលក្នុងការនាំចេញផលផលិតផលជលផលទៅទីផ្សារអន្តរជាតិ ឬសហគ្រាសគ្រប់គ្រងដោយស្រ្តី យុវជន និងជនមានពិការភាព ឱ្យដាក់ពាក្យស្នើសុំ។ ចំពោះមូលដ្ឋានគំនិតអាជីវកម្មត្រូវផ្តោតសំខាន់លើការអនុវត្តសុវត្ថិភាពម្ហូបអាហារកែលម្អប្រត្តិបត្តិការអាជីវកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផលិតផលជលផលក្រោយប្រមូលផល និងសម្រាប់ឈានចូលទៅកាន់ទីផ្សារថ្មីៗ។

សម្រាប់ព័តមានបន្ថែមសូមអីម៉េល CAPFish-Cambodia@unido.org ឬទូរស័ព្ទមកលេខ ០២៣ ៩០០ ៩៧៤ ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236