មន្ត្រីក្រសួងសាធារណការ សិក្សាពីបច្ចេកវិទ្យាលើការគ្រប់គ្រងគម្រោងឱ្យមានប្រសិទ្ធភាពគុណភាព និងសន្សំសំចៃថវិកា នៅប្រទេសថៃ
ភ្នំពេញ៖ មន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូនសិក្សាស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយលើការគ្រប់គ្រងគម្រោងឱ្យមានប្រសិទ្ធភាពគុណភាព និងសន្សំសំចៃថវិកា ពីកម្មវិធី« Trimble Days in Asia 2023» នៅក្រុងបាងកក ប្រទេសថៃ រយៈពេល២ថ្ងៃ។
កម្មវិធីរយៈពេល២ថ្ងៃ ដែល មន្ត្រីរបស់កម្ពុជា ដែលចូលរួមក្នុងកម្មវិធី«Trimble Day in Asia 2023» នៅថ្ងៃទី០៩-១០ ខែសីហា ឆ្នាំ២០២៣នេះ ដោយមានតំណាងមកពីតាមបណ្តាប្រទេសក្នុងតំបន់អាស៊ី ស្ថាប័នរដ្ឋ ឯកជន ព្រមទាំងវិទ្យាស្ថានបណ្តុះបណ្តាលផងនោះ គឺផ្តោតសំខាន់លើវិស័យឧស្សាហកម្ម កសិកម្ម សំណង់អគារសំណង់ស្ពាន-ថ្នល់ និងប្រព័ន្ឋលូទឹកស្អាត និងទឹកកខ្វក់។
គោលបំណងនៃកម្មវិធី ដែលឯកឧត្តម សួន ភារិទ្ឋអគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ឋចម្រោះទឹកកខ្វក់ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំគណប្រតិភូក្រសួងចូលរួមនោះ គឺបានចែករំលែកពីការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនិងផ្តល់ដំណោះស្រាយដល់ស្ថាប័នពាក់ព័ន្ឋក្នុងការដំណើរការនិងគ្រប់គ្រងគម្រោងឱ្យមានប្រសិទ្ឋភាព គុណភាព និងសន្សំសំចៃថវិកា ដើម្បីឈានមុខក្នុងសម័យឌីជីថលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕