កម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងអត្រាឧបត្ថម្ភថ្មី ជួយលើកកម្ពស់ជីវភាព និងកាត់បន្ថយអត្រាមរណៈមាតានិងទារក
Posted by -
Phoung Somphors
Published on -
13/8/2023 11:41 PM

ភ្នំពេញ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយក្រោម២ឆ្នាំ ដែលបានដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែមត្រូវបានចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ។ការផ្តល់ជូនេះគឺចំពោះស្រ្តី នៃគ្រួសារដែលមានបណ្ណសមធម៌, កម្មករនិយោជិតជាស្រ្តី ដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការមន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យា ក្នុងអំឡុងពេលមានផ្ទៃពោះ, ពេលសម្រាល និងក្រោយពេលសម្រាល រហូដល់កូនមានអាយុ ២ឆ្នាំ។

សូមអញ្ជើញអានលម្អិតអំពី«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងអត្រាឧបត្ថម្ភថ្មី»ដូចខាងក្រោមនេះ៖

ការផ្តល់ជូនរបស់រាជរដ្ឋាភិបាលនេះក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតិ និងកុមារតូចព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភរបស់កុមារចាប់តាំងពីនៅក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសប្បទា ទាំងបញ្ហាស្មារតីក្នុងរយៈពេល១០០០ថ្ងៃដំបូងនៃជីវិត។

បន្ថែមពីនេះ គឺដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាពិសេសដើម្បីលើកទឹកចិត្តស្រ្តីមានផ្ទៃពោះឱ្យមកទទួលសេវាពិនិត្យផ្ទៃពោះឱ្យបានសមស្របតាមនិយាមសុខាភិបាលដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារកផងដែរ។ ជាមួយគ្នានេះ ក៏ដើម្បីជំរុញការលូតលាស់ទាំងកាយសប្បទា និងបញ្ហាស្មាតីរបស់កុមារទាំងពីវ័យតូចដែលជាមូលដ្ឋានគ្រឹះក្នុងការក្លាយជាមូលធនមនុស្សដ៏សំខាន់សម្រាប់បន្តអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់, សមធម៌ និងបរិយាបន្ន​ នាពេលអនាគតផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236