សម្តេច ហ៊ុន សែន៖ រាជរដ្ឋាភិបាលថ្មី ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ញាជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍលើគ្រប់វិស័យ
Posted by -
Phoung Somphors
Published on -
11/8/2023 3:00 PM

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីជិតផុតអាណត្តិបានស្នើឱ្យក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលថ្មីនាអាណត្តិទី៧ ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ត្រូវយកចិត្តទុក្ខដាក់ចុះជួបប្រជាពលរដ្ឋឱ្យបានច្រើនដើម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ។ ទន្ទឹមនឹងនេះ គឺត្រូវយកចិត្តទុកដាក់ដោះស្រាយលើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសបង្កើននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។

នាជំនួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មីដែល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោស្នើឱ្យនាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងមន្ត្រីថ្នាក់នយោបាយ នៅតាមបណ្ដាក្រសួងស្ថាប័នឡើងវិញ និងមានការកែសម្រួលនូវតួនាទីមន្ត្រីនយោបាយខ្លះៗផងដែរដែលត្រូវទទួលភារកិច្ចថ្មី។

កម្មវិធីដែលប្រព្រឹត្តិធ្វើនៅរសៀលថ្ងៃទី១០ខែសីហា ឆ្នាំ២០២៣ នាវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្តេចបានជូនពរដល់សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីទាំងអស់ទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារជូនជាតិមាតុភូមិ ដើម្បីធានានូវស្ថិរភាពសង្គមនិងការអភិវឌ្ឍមួយយូរអង្វែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236