អភិបាលខេត្តកំពង់ស្ពឺ៖ មន្ត្រីត្រូវខិតខំបម្រើពលរដ្ឋ តែពលរដ្ឋត្រូវគោរពកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
11/8/2023 7:18 PM

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ ក្នុងសិក្ខាសាលាផ្សព្វផ្សាយពី«ពន្ធលើអចលនទ្រព្យ, ពន្ធប្រថាប់ត្រា, និងពន្ធលើដីធ្លីមិនបានប្រើប្រាស់»ដល់រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ និងក្រុងច្បារមន បានមានប្រសាសន៍ ពលរដ្ឋគំរូត្រូវតែបង់ពន្ធជូនរដ្ឋហើយមន្ត្រីរបស់រដ្ឋត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សនិងត្រឹមត្រូវ។

តាមការចុះផ្សាយរបស់ពីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) អភិបាលខេត្តកំពង់ស្ពឺ លើកឡើងថា កម្ពុជាបានក្លាយជាតំបន់សេដ្ឋកិច្ចដ៏ឆ្នើមនៅក្នុងតំបន់និងលើឆាកអន្តរជាតិ និងមានស្ថិរភាពទាំងនយោបាយសកល និងសេដ្ឋកិច្ចសកលធ្វើឱ្យពលរដ្ឋទទួលបានការរស់នៅសុខដុមរម្យនា បែបសេដ្ឋកិច្ចឧស្សហកម្មឌីជីថល៤.០នាពេលនេះ។

នៅក្នុងបរិបទឧស្សាហកម្ម៤.០បាននិងកំពុងរីកចម្រើនលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។ បច្ចេកវិទ្យាឌីជីថលបាននិងកំពុងដើរតួនាទីជាស្នូលនៅគ្រប់ទិដ្ឋភាព នៃសកម្មភាពសេដ្ឋកិច្ចនិងសង្គមដែលមានភាពសម្បូរបែប និងផលិតភាព ប្រតិបត្តិការការងារប្រចាំថ្ងៃរបស់យើង។

ទាកទិននឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ផលិតភាពការងារប្រចាំថ្ងៃឯកឧត្តម វ៉ី សំណាង បានសង្កត់ធ្ងន់ថា ជាពលរដ្ឋគំរូត្រូវតែបង់ពន្ធជូនរដ្ឋតាមច្បាប់បានកំណត់ហើយតួយ៉ាងមន្ត្រីអ្នកអនុវត្តន៍ច្បាប់ពន្ធដា ក៏ត្រូវតែផ្តល់សេវាឱ្យបានឆាប់បំផុតនិងមិនមានយកប្រាក់លើសតម្លៃពន្ធដាឡើយ។

សិក្ខាសិលាកាលដែលរៀបចំកាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០២៣នេះ មានគោលបំណងផ្សព្វផ្សាយស្តីពី ពន្ធលើអចលនទ្រព្យ, ពន្ធប្រថាប់ត្រា, និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ជូនរដ្ឋបាលក្នុងឧដុង្គម៉ែជ័យ និងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ក្រុមហ៊ុនអាជីវករកំពុងលក់ដីឡូត៍ និងបុរីផ្សេងទាក់ទងការបង់ពន្ធ។ បន្ថែមពីនេះ ក៏ដើម្បីផ្សព្វផ្សាយត្រៀមប្រមូលពន្ធអចលនទ្រព្យប្រចាំឆ្នាំ២០២៤ សម្រាប់ក្រុងឧដុង្គម៉ែជ័យនិងលើកកម្ពស់ចំណេះដឹង ពង្រឹងវប្បធ៌មបង់ពន្ធស្តីពីពន្ធ ពន្ធលើអចលនទ្រព្យ, ពន្ធប្រថាប់ត្រា, និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ដើម្បីជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236