ឥណ្ឌូនេស៊ី នឹងបញ្ជូនប្រតិភូមកជជែកពីការវិនិយោគលើវិស័យកសិកម្មនាំអង្ករពីកម្ពុជា
Posted by -
Phoung Somphors
Published on -
13/8/2023 11:41 PM

ភ្នំពេញ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ បានពិភ្សាការងារជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ពីគោលបំណងក្នុងការនាំអង្ករចេញពីកម្ពុជា ខណដែលឥណ្ឌូនេស៊ី នឹងបញ្ជូនប្រតិភូជំនាញមកពីភាក្សាលើកករណីនេះក្នុងពេលឆាប់ៗខាងមុក។

ក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធទូរស័ព្ទនារសៀលថ្ងៃទី១១សីហានេះ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ស្វាគមន៍ចំពោះប្រតិភូឥណ្ឌូនេស៊ី ដែលនឹងមកកម្ពុជានៅពេលខាងមុខក្នុងការពិភាក្សាលើការនាំអង្ករចេញពីកម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីលទ្ធភាពដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាចដាក់ទុន100% នៅកម្ពុជា លើការបង្កើតជារោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញស្រូវពីប្រជាកសិករ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខ៕​

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236