«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»គឺជាអ្វី និងបង្កើតឡើងដើម្បីអ្វី?
Posted by -
Phoung Sompors
Published on -
13/8/2023 11:41 PM

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) គឺជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការពិនិត្យនិងសម្រេចការងារនីតិសម្បទាអភីវឌ្ឍន៍​ និងការវិនិយោគលើវិស័យឯកជន និងសាធារណៈ។ ចក្ខុវិស័យ​របស់​ក.អ.ក គឺជាសេនាធិការរបស់រាជរដ្ឋាភិបាលដើម្បីជំរុញការវិនិយោគជាមួយនឹងលទ្ធផលការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា តាមរយៈការកើនឡើងនៃការវិនិយោគ។

បេសកកម្មរបស់ ក.អ.ក គឺលើកកម្ពស់និងសម្រួលដល់ការវិនិយោគបរទេស និងក្នុងស្រុកដើម្បីសម្រេចបាននូវវិស័យឯកជនដែលមានស្ថិរភាពនិងភាពរឹងមាំក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ក.អ.កប្តេជ្ញាក្នុងការពន្លឿនការអនុម័តគម្រោងវិនិយោគថ្មីនិងផ្តល់នូវសេវាកម្មច្រកចេញចូលតែមួយប្រកបដោយប្រសិទ្ធភាពដល់វិនិយោគិន។

ដើម្បីសម្រេចបេសកកម្មខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានផ្តល់ព័ត៌មានដល់វិនិយោគិនដែលមានសក្តានុពល, ពិនិត្យពាក្យសុំវិនិយោគនិងផ្តល់ការលើកទឹកចិត្ត, តាមដានគម្រោងវិនិយោគក្រោយការអនុវត្ត, ផ្តល់សេវាថែទាំដល់វិនិយោគិនក្នុងការអនុវត្តគម្រោងវិនិយោគនិងផ្តល់វេទិកាសម្រាប់វិស័យឯកជនចូលរួមក្នុងកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាលតាមរយៈវេទិការរដ្ឋាភិបាល-វិស័យឯកជនប្រចាំឆ្នាំទៀតផង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាលផ្សេងទៀតនិងចូលរួមប្រតិបត្តិយ៉ាងសកម្មតាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាវិនិយោគកម្ពុជាដើម្បីធានាថាវិនិយោគិនត្រូវបានគាំទ្រដោយប្រសិទ្ធភាព៕

ប្រភព៖ គេហទំព័រក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236