ការរួមចំណែករបស់«សហគ្រាសធនុនតូច និងមធ្យម (SMEs)» ក្នុងខឿនសេដ្ឋកិច្ចជាតិ
Posted by -
Phoung Somphors
Published on -
14/8/2023 10:24 AM

ភ្នំពេញ៖ សហគ្រាសខ្នាតតូច និងមធ្យម មកពីពាក្យថា Small and medium-sized enterprises (SMEs) ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជាខឿនសេដ្ឋកិច្ចជាតិដែលមានកម្លាំង​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច ក៏ដូចជារួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម។

សហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងបណ្តុះបណ្តាលធនធានការផ្តល់គម្រោងថវិកាជំនួយក្នុងការស្តារនិងពង្រីកអាជីវកម្ម ព្រមទាំងបង្កើនបរិយាកាសកាន់តែងាយស្រួលក្នុងរៀបចំបទដ្ឋានគតិយុត្តផ្សេងទៀតផងដែរ។

សហគ្រាសធុនតូច និងមធ្យមបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច-សង្គមជាតិ ដូចជាជំរុញកំណើនសេដ្ឋកិច្ចដោយបានបង្កើតឱកាសការងារ និងបង់ពន្ធជូនរដ្ឋ, ការតបន្ថយវិសមភាពប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ, ជំរុញផលិតភាពជាតិដោយបានបង្កើនផលិតផលនិងសេវាកម្មដែលមានតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេសនិងជំរុញនវានុវត្តន៍ដែលអាចបង្កើតជាគំនិតល្អៗក្នុងការដោះស្រាយបញ្ហានានានៅក្នុងសង្គម៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236