ក្រសួង ឱ្យម្ចាស់អាជីវកម្មកាណូតទេសចរណ៍ដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្ម ដោយឥតគិតថ្លៃ
Posted by -
Phoung Somphors
Published on -
14/8/2023 10:24 AM

ភ្នំពេញ៖ ក្រសួងទេសចរណ៍ លើកទឹកចិត្តដល់ម្ចាស់អាជីវកម្មកាណូតទេសចរណ៍ដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្ម ដោយឥតគិតថ្លៃនៅទីស្តីការក្រសួងទេសចរណ៍។ បច្ចុប្បន្នក្រសួង កំពុងទទួលពាក្យស្នើសុំ ជាបន្តបន្ទាប់ពីអាជីវកម្មនិងកំពុងបន្តចុះត្រួតពិនិត្យសុវត្ថិភាព គុណភាពសេវាកម្ម ដើម្បីចេញវិញ្ញាបនបត្របញ្ជាក់ដែលអាចអនុញ្ញាតឱ្យអាជីវកម្មអាចប្រើប្រាស់ សម្រាប់ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជាដៃគូរបាន។

បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៧សីហាកន្លងទៅ បានបញ្ជាក់អំពីការវាយតម្លៃសុវត្ថិភាព និងគុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជាមានលក្ខណៈវិនិច្ឆ័យចំនួន៣៤ និងលក្ខខណ្ឌតម្រូវចំនួន១៩។ ក្នុងនោះ ផ្តោតលើសូចនាករពីបរិស្ថាន,សូចនាករពីការតុបតែងខាងក្នុង, សូចនាករពីសុវត្ថិភាព, សូចនាករពីសំភារៈប្រើប្រាស់ និងសូចនាករពីបុគ្គលិកនិងការបម្រើសេវាកម្មទេសចរណ៍។

ការយកចិត្តទុកដាក់ និងកំពុងបន្តចុះត្រួតពិនិត្យនិងទទួលស្គាល់គុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍ បញ្ជាក់ដូច្នេះថា ដើម្បីធានាពីការធ្វើដំណើរកម្សាន្តទេសចរណ៍តាមផ្លូវទឹកប្រកបដោយសុវត្ថិភាពនិងគុណភាព ស្របតាមលក្ខណៈស្តង់ដាកំណត់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236