កម្ពុជា-ចិន​ បន្តប្ដេជ្ញាជំរុញពាណិជ្ជកម្មវិនិយោគ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ថែមទៀត
Posted by -
Phoung Somphors
Published on -
15/8/2023 8:47 AM

ភ្នំពេញ៖ កម្ពុជា-ចិន បន្តប្ដេជ្ញាក្នុងការជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថែមទៀតឱ្យកាន់តែខ្លាំងក្លា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ការជំរុញធ្វើឡើងក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងភ្នំពេញ។

ជំនួបទ្វេភាគីក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិនឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា ចិនបានផ្តល់ជំនួយដ៏ច្រើនមកឱ្យកម្ពុជា សម្រាប់ការអភិវឌ្ឍប្រទេសលើគម្រប់វិស័យរហូតមកទល់បច្ចុប្បន្នជាពិសេស វិស័យហេដ្ឋរចនាសម្ព័ន្ធ រួមមានការកសាងផ្លូវថ្នល់ប្រមាណជាង ៣០០០គីឡូម៉ែត្រ និងស្ពានធំៗចំនួន១០។

ជាមួយគ្នានេះ ឆ្លៀតក្នុងឱកាសទេសរដ្ឋមន្ត្រីមន្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ពី«គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ដែលចិនជួយកសាងហេដ្ឋរចនាសម្ព័ន្ធជាច្រើនរួមមាន៖ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត,ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, ការសិក្សាគម្រោងផ្លូវដែកនៅកម្ពុជានិងគម្រោងព្រែកជីកហ្វូណនតេជោជាដើម។ បន្ថែមពីនេះ បានក៏បានផ្តល់ជំនួយប្រមាណ៣០០លានយ័ន សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងស្ដារឡើងវិញវិស័យផ្លូវដែកនៅកម្ពុជ។ជាពិសេស ការកសាងផ្លូវដែកល្បឿនលឿនភ្ជាប់ភ្នំពេញ-ប៉ោយប៉ែត ទៅប្រទេសថៃ ឡាវ និងចិន។

ក្នុងជំនួបខាងលើនោះ រដ្ឋមន្ត្រីការបរទេសចិនឯកឧត្តមវ៉ាង យី បានមានមានប្រសាសន៍ថា ក្រោមការដឹកនាំគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិនគឺបាននាំមកនូវការរីកចម្រើន និងការរក្សាបាននូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរនិងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរ។ឯកឧត្តម បានបង្ហាញជំហប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ សុខាភិបាល និងវិស័យហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236