និយ័តករអាជីវកម្មអចលនវត្ថុ៖ ក្រុមហ៊ុន៣ ដែលធ្វើអាជីវកម្មបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន គ្មានអាជ្ញាបណ្ណឡើយ!
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប)បានឱ្យដឹងថា សហគ្រាសចំនួន៣ ដែលធ្វើអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពី(ន.អ.ប)។
បើតាមសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានឱ្យដឹងថា សហគ្រាសទាំង៣ នោះ មានទីតាំងស្ថិតនៅក្នុងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងរួមមានឈ្មោះទី១. សហគ្រាស ស្រេង ម៉ាលី, ទី២. សហគ្រាសស៊ាង ចរណៃ និងទី៣. សហគ្រាស ពោធិ័មាស ទទួលបញ្ចាំ។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបញ្ជាក់ប្រាប់សាធារណៈជនឱ្យប្រុងប្រយ័ត្នក្នុងការយកទ្រព្យទៅដាក់និងមិនត្រូវចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងសហគ្រាស ដែលគ្មានអាជ្ញាបណ្ណខាងលើនោះទេដែលនាំឱ្យខាតបង់ផលប្រយោជណាមួយជាយថាហេតុ៕