ចូលរួមប្រកួតគំនិតដោះស្រាយអាជីវកម្ម«បច្ចេកវិទ្យាហិរញ្ញវត្ថុ» នៃកម្មវិធី«នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី៣ ផុតកំណត់ថ្ងៃទី៣១ សីហានេះ!
ភ្នំពេញ៖ កម្មវិធី«នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី៣ នឹងផុតកំណត់ទទួលពាក្យស្នើសុំថ្ងៃទី៣១ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះហើយ។ កម្មវិធីនេះ បង្កើងតដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី"តេជោ"នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គោលគំនិតនៃកម្មវិធីនេះ ផ្តល់ឱកាសដល់ធុរជននិងនវានុវត្តជន ដែលមានចំណាប់អារម្មណ៍ក្នុងការផ្តល់ដំណោះស្រាយដែលមាននវានុវត្តភាពនិងអាចឆ្លើយតបទៅនឹងចំណោទបញ្ហា ក្រោមប្រធានបទ៖«វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនិងវិស័យពាក់ព័ន្ធនានា» ដែលបានលើកឡើងដោយ Challenge Partners ។
ចំណោទបញ្ហាចំនួន៨ ដែលធុរជន និងនវានុវត្តជនចូលរួមផ្តល់គំនិតដំណោះស្រាយតាមរយៈអាជីវកម្មរបស់ខ្លួន នៅក្នុងកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៣នេះ រួមមាន៖ ១. ចំណេះដឹងហិរញ្ញវត្ថុផ្ទាល់ខ្លួន, ២.តើធ្វើដូចម្ដេចដើម្បីប្រែក្លាយការប្រើប្រាស់សេវាកម្មតាមបញ្ជរ (Over-The-Counter)ទៅជាការប្រើប្រាស់គណនីធនាគារវិញ?, ៣. ប្រាក់បញ្ញើប្រកបដោយភាពច្នៃប្រឌិត,៤. Channel Management ក្នុងប្រព័ន្ធ e-Commerce សម្រាប់ម្ចាស់អាជីវកម្ម (Merchants), ៥.អត្តសញ្ញាណឌីជីថលកម្ពុជា, ៦. ហិរញ្ញវត្ថុផ្ទាល់ខ្លួន, ៧.បច្ចេកវិទ្យាក្នុងការអនុវត្តសហធានារ៉ាប់រង សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង, ៨.បច្ចេកវិទ្យាក្នុងការចុះឈ្មោះ និងបណ្ដុះបណ្ដាលអ្នកបើកបរ និងដឹកជញ្ជូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ធុរជន និងនវានុវត្តជន ដែលមានចំណាប់អាម្មណ៍ចុះឈ្មោះដាក់ពាក្យតាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/RI-Cohort3-CallForApplications៕