គយ​ និងរដ្ឋាករកម្ពុជា​ ឱ្យក្រុមហ៊ុនចំនួន២​ចូលខ្លួនបំពេញកាតព្វកិច្ចពន្ធ អាករ និងពិន័យ
Posted by -
Phoung Somphors
Published on -
15/8/2023 10:15 PM

ភ្នំពេញ៖​ អគ្គនាយកដា្ឋនគយ​ និងរដ្ឋាករកម្ពុជា(អគរ)​បានកោះហៅឱ្យតំណាងក្រុមហ៊ុនពីរចូលខ្លួនមកបង់បំពេញកាតព្វកិច្ចពន្ធ អាករ និងពិន័យ ចូលថវិកាជាតិលើបទល្មើសគយពាក់ព័ន្ធជាមួយការប្រកាសនាំចូលទំនិញ។អគរ ទុកឱសានវាទចុងក្រោយដល់ក្រុមហ៊ុនទាំងពីរ ដោះស្រាយបទល្មើសគយនេះឱ្យបានមុនថ្ងៃទី២២ខែសីហា ឆ្នាំ២០២៣ជាកំហិត។

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ អគ្គនាយកដា្ឋនគយ​និងរដ្ឋាករកម្ពុជា បានចេញលិខិតចំនួនពីរផ្សេងគ្នា កោះហៅលោក អួន សំអៀត ប្រធានក្រុមហ៊ុនGLOBECEMENT CO., LTD​ ដែលអាសយដ្ឋាននៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ​ និងនិងលោក សឿន សុភ័ក្ដ្រ ប្រធានក្រុមហ៊ុន S.S.P.KIMPORT EXPORT CO., LTD. អាសយដ្ឋាននៅភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យ។

ការចេញលិខិតកោះហៅបែបនេះ ក្រោយពេលដែលអគ្គនាយកដា្ឋនគយ​និងរដ្ឋាករកម្ពុជា​ បានទុកពេលជាបន្តបន្ទាប់ដល់ក្រុមហ៊ុនទាំងពីរដើម្បីចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ អាករ និងពិន័យចូលថវិកាជាតិលើបទល្មើសគយពាក់ព័ន្ធជាមួយការប្រកាសនាំចូលទំនិញដែលបានរកឃើញដោយរដ្ឋបាលគយ។ ក្រុមហ៊ុន GLOBE CEMENT CO., LTD ទាក់ទងនឹងករណីនាំចូលទំនិញតាមមាត់ច្រកបឹងត្រកួន ខណៈដែលក្រុមហ៊ុន S.S.P.KIMPORT EXPORT CO., LTD. ទាក់ទងនឹងករណីនាំចូលទំនិញតាមមាត់ច្រកប៉ោយប៉ែតខេត្តបន្ទាយមានជ័យដូចគ្នា។

ក្នុខលិខិតទាំងពីររបស់អគ្គនាយកដា្ឋនគយ​និងរដ្ឋាករកម្ពុជា ដែលដាក់ទៅក្រុមហ៊ុនទាំងពីរបានសរសេរបញ្ជាក់ថាក្នុងករណីប្រធានក្រុមហ៊ុននៅតែមិនចូលខ្លួនមកដោះស្រាយបញ្ចប់ករណីបទល្មើសគយតាមឱសានវាទនេះទេនោះ អគរ នឹងមានវិធានការផ្អាកការនាំចេញ-នាំចូលរបស់ក្រុមហ៊ុនទាំងពីរជាបណ្ណោះអាសន្នព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៀតផង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236