ចិនផ្តល់ជំនួយ ៣០០លានយ័ន គាំទ្រដល់ការអភិវឌ្ឍន៍ និងស្តារវិស័យផ្លូវដែកកម្ពុជា
Posted by -
Phoung Somphors
Published on -
18/8/2023 10:19 PM

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រីមន្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពី«គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលចិនជួយកសាងហេដ្ឋរចនាសម្ព័ន្ធរួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ,ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត, ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប,ការសិក្សាគម្រោងផ្លូវដែកនៅកម្ពុជា និងគម្រោងព្រែកជីកហ្វូណនតេជោជាដើម។ បន្ថែមពីនេះបានក៏បានផ្តល់ជំនួយប្រមាណ ៣០០លានយ័ន សម្រាប់គាំទ្រដល់ការអភិវឌ្ឍនិងស្ដារឡើងវិញវិស័យផ្លូវដែកនៅកម្ពុជ។ ជាពិសេស ការកសាងផ្លូវដែកល្បឿនលឿនភ្ជាប់ភ្នំពេញ-ប៉ោយប៉ែតទៅប្រទេសថៃ ឡាវ និងចិន។

ជំនួបទ្វេភាគីក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិនឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា ចិនបានផ្តល់ជំនួយដ៏ច្រើនមកឱ្យកម្ពុជា សម្រាប់ការអភិវឌ្ឍប្រទេសលើគម្រប់វិស័យរហូតមកទល់បច្ចុប្បន្នជាពិសេស វិស័យហេដ្ឋរចនាសម្ព័ន្ធ រួមមានការកសាងផ្លូវថ្នល់ប្រមាណជាង ៣០០០គីឡូម៉ែត្រនិងស្ពានធំៗចំនួន១០។

ក្នុងជំនួបខាងលើនោះ រដ្ឋមន្ត្រីការបរទេសចិនឯកឧត្តមវ៉ាង យី បានមានមានប្រសាសន៍ថា ក្រោមការដឹកនាំគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិនគឺបាននាំមកនូវការរីកចម្រើន និងការរក្សាបាននូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរនិងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរ។ឯកឧត្តម បានបង្ហាញជំហប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ សុខាភិបាល និងវិស័យហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236