សហព័ន្ធស្វាយចន្ទីកម្ពុជា រកដៃសហការកែច្នៃគ្រាប់ស្វាយចន្ទីនាំទៅទីផ្សារចក្រភពអង់គ្លេស
Posted by -
Phoung Somphors
Published on -
15/8/2023 11:33 PM

ភ្នំពេញ៖ សហព័ន្ធស្វាយចន្ទីកម្ពុជា(សចក) ប្រកាសរកដៃគូសហការដែលជាក្រុមហ៊ុនសហគ្រាស សប្បិកម្មកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ទីផ្សារចក្រភពអង់គ្លេស។បើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៤ ខែសីហានេះ សហព័ន្ធ សហការជាមួយនឹងលោក ដួងសារះ អ្នកសម្របសម្រួលតំណាងកម្មវិធីភាពជាដៃគូពាណិជ្ជកម្មនៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលទទួលថវិកាគាំទ្រដោយរាជារដ្ឋាភិបាលនៃចក្រភពអង់គ្លេស។

គម្រោងដែលទទួលបានការគាំទ្រថវិកានេះផ្ដោតជាអទិភាពទៅលើវិញ្ញាបត្របញ្ជាក់ ទៅលើផលិតផល ដូចជា ផលិតផលសរីរាង្គពាណិជ្ជកម្មបែបសមាធម៌ និរន្តរភាព ផលិតផលដាំណាំភូមិសាស្ត្រ។ល។ និង ជាក្រុមហ៊ុនដែលបាននាំចេញទៅកាន់ទីផ្សារចក្រភពអង់គ្លេសឬផ្នែកណាមួយ នៃទីផ្សារសហភាពអឺរ៉ុប។

ដូច្នេះ ក្នុងដំណាក់កាលនៃការចាប់ផ្តើម កម្មវិធីនេះស្ថិតក្នុងដំណាក់កាលចាប់ផ្ដើមសហព័ន្ធស្វាយចន្ទីកម្ពុជា កំពុងកំណត់អត្តសញ្ញាក្រុមហ៊ុន សហគ្រាស សប្បិកម្មដែលមានសក្តានុពលដើម្បីធ្វើជាដៃគូសហការក្នុងការស្នើសុំការគាំទ្រពីគម្រោង។

លក្ខខណ្ឌដែលសហព័ន្ធស្វាយចន្ទីកម្ពុជា ជ្រើសរើសក្រុមហ៊ុនសហគ្រាស សិប្បកម្មដែលមានស្ថានភាពត្រៀមលក្ខណៈរួចរាល់និងមានបំណងនាំចេញគ្រាប់ស្វាយចន្ទីខ្មែរ ទៅកាន់ទីផ្សារចក្រភពអង់គ្លេស។កាន់តែជាពិសេស ចំពោះជាក្រុមហ៊ុនដែលមានធ្លាប់ក្នុងការនាំចេញនាំចេញទៅទីផ្សារចក្រភពអង់គ្លេសនិងបណ្តាប្រទេសនៅសហភាពអឺរ៉ុប យ៉ាងហោចណាស់មានវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ៖ GMP/GHPនិងHACCP) ហើយប្រសិនបើមានវិញ្ញាបនបត្រតម្លៃបន្ថែមដូចជាNOP Organic, Social Fair-trade, Environmental friendlyជាដើម។

អត្ថប្រយោជន៍ក្រុមហ៊ុនដៃគូសហការ ដែលបានជ្រើសរើសនឹងទទួលបានការបណ្តុះបណ្តាលឬជំនួយផ្នែកបច្ចេកទេសលើការនាំចេញផលិតផល ការចូលរួមក្នុងពិព័រពាណិជ្ជកម្មផ្សេងៗនិងព្រឹត្តិការណ៍ផ្គូផ្គង់អ្នកទិញ-អ្នកផលិតផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236