ក្រសួងសុខាភិបាលបិទសិប្បកម្ម លីង កិន និងវចខ្ចប់តែ«ហ៊ឹបខ្មែរ» និងមិនឱ្យប្រើផលិតផលឈ្មោះ«ស្មៅកន្ទួតព្រៃអាយុវង» ដែលប៉ះពាល់សុខភាព 
Posted by -
Phoung Somphors
Published on -
17/8/2023 10:00 PM

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចបិទសិប្បកម្ម លីង កិន និងវចខ្ចប់តែ«ហ៊ឹបខ្មែរ Herb​ Khmer» និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលឈ្មោះស្មៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានផ្ទុកសារធាតុ Betamethasoneនិង Meloxicam នេះឡើយ ព្រោះបណ្តាលប៉ះពាល់ដល់សុខភាព។

បើយោងតាមការវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ផលិតផលម្សៅកន្ទួតពអាយុវែង (AMLAGINGER & CURCUMIN) មានទម្ងន់១២០ក្រាម ក្នុងមួយដបកែវដែលបានផ្សព្វផ្សាយលក់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ កន្ទួតព្រៃសុខភាពមានដាក់សារធាតុ Betamethasone និង Meloxicam គឺបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។

បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួង បានសហការជាមួយនឹងក្រសួង-ស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ«ហ៊ឺបខ្មែរ Herb Khmer» ដែលមានទីតាំងនៅផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមសមត្ថកិច្ច បានប្រមូលផលិតផលខាងលើយកមកកម្ទេចចោលព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ដែលបានផលិតមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236