អភិក្រមការងារ ៤ ប្រការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមូនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឱ្យថ្នាក់ដឹកនាំណិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងសេអនុវត្ត នូវអភិក្រមការងារចំនួន៤ប្រការ។ ការឱ្យអនុវត្តអភិក្រមនេះដើម្បីពង្រឹងគុណភាពការងារ និងភារកិច្ចទៅតាមស្ថាប័នក្រោមឱវាតសូមអញ្ជើញអានដូចតទៅ៖
ទី១. អនុវត្តការងារប្រកបដោយវិជ្ជាជីវៈនិងគោរពក្រមសីលធម៌វិជ្ជាជីវៈ ត្រូវមានមនសិការវិជ្ជាជីវៈនិងប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ។
ទី២. អនុវត្តការងារជាក្រុម គឺបំពេញការងារដើម្បីបម្រើឧត្តមប្រយោជន៍នៃការពង្រឹងស្ថាប័ន និងយន្តការការងារ ដោយយោងលើស្មារតីនៃការគោរពឋានានុក្រម មុខងារនិងភារកិច្ចរៀងៗខ្លួន ព្រមទាំងស្មារតីសាមគ្គីភាព និងឯកភាពរឹងមាំ ទាំងផ្នែកទស្សនៈគោលជំហរ និងសកម្មភាព។
ទី៣. អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា ដោយមិនបង្កើតបញ្ហាបង្ការទប់ស្កាត់បញ្ហាមិនឱ្យកើតមាន ដោះស្រាយបញ្ហាទាន់នៅតិចតួច និងអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវគោលការណ៍ប្រសិទ្ធភាពថវិកា ទាំងក្នុងការប្រមូលនិងក្នុងកិច្ចប្រតិបត្តិការចំណាយ។
ទី៤. មិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយទទួលស្គាល់និងកែតម្រូវកំហុសរបស់ខ្លួនដោយអនុលោមតាម អភិក្រមការងារ ៥ យ៉ាងរបស់សម្តេច ហ៊ុន សែននាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់»៕