ត្រូវការលក្ខខណ្ឌនិងឯកសារអ្វីខ្លះ ដើម្បីមានសិទ្ធិទទួលប្រាក់ឧបត្ថម្ភស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ឆ្នាំពី«ប.ស.ស.»?
Posted by -
Phoung Somphors
Published on -
19/8/2023 10:13 PM

ភ្នំពេញ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំដែលបានដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែមត្រូវបានចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ខែសីហា ឆ្នាំ២០២៣តទៅ។ ឫទ្ធិពល បានចុះផ្សាយអត្ថបទអំពី៖«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងអត្រាឧបត្ថម្ភថ្មីជួយលើកកម្ពស់ជីវភាព និងកាត់បន្ថយអត្រាមរណៈមាតានិងទារក» នេះរួចហើយ។ តទៅនេះ យើងនឹងមកនិយយាពី«លក្ខខណ្ឌ និងឯកសារភ្ជាប់ ដើម្បីមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ឆ្នាំ ដែលមានប័ណ្ណសមាជិក ប.ស.ស.»វិញម្តង។

បើតាមការផ្សព្វផ្សាយគោលនយោបាយកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនដល់ស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោយ២ឆ្នាំ ដែលមានប័ណ្ណ ប.ស.ស. តាមរយៈបេឡាជាតិសន្តិសុខសង្គមដែលជាសេនាធិការរបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះតម្រូវឱ្យមានលក្ខខណៈចំនួន៣ចំណុចនិងឯកសារភ្ជាប់ចំនួន៤៖

ចំពោះលក្ខខណ្ឌទទួលបានសមជិកប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មានសិទ្ធិចុះឈ្មោះដើម្បីទទួលបានប្រាក់ឧបត្ថម្ភលុះត្រាតែ៖ត្រូវមានប័ណ្ណសមាជិក ប.ស.ស. ដែលមានសុពលភាពប្រើប្រាស់,បានទៅទទួលសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈតាមរាងកម្មវិធីពិនិត្យសុខនិងកុមារដែលម្តាយបានចុះឈ្មោះរួចក្នុងកម្មវិធី កុមារនោះត្រូវចូលក្នុងកម្មវិធីដោយស្វ័យប្រវត្តិដោយត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសុខភាពកុមារ។

ចំណែកឯកសារភ្ជាប់ សមាជិក ប.ស.ស. ជាស្រ្តីត្រូវបំពេញទម្រង់ស្នើសុំប្រាក់ឧបត្ថម្ភដោយត្រូវភ្ជាប់មកជាមួយនូវ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ប័ណ្ណសមាជិក ប.ស.ស.,លេខទូរស័ព្ទ និងលេខគណនីធនាគារដែលកំណត់ដោយ ប.ស.ស. និងត្រូវមានសៀវភៅសុខភាពមាតាបញ្ជាក់ពីអាយុគភ័ដំបូងដែលចេញដោយមូលដ្ឋានសុខាភិបាលសាធារណៈ។

សូមអញ្ជើញអានលម្អិតអំពីតារាកម្មវិធីទទួលប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល៖

សូមអញ្ជើញអានលម្អិតអំពីតារាកម្មវិធីទទួលប្រាក់ឧបត្ថម្ភករណីកូនរលូតកូនស្លាប់ពេលសម្រាល និងម្តាយស្លាប់ក្នុងពេលសម្រាល៖

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236