កម្ពុជា-ឡាវ ដាក់ឱ្យទូទាត់ឆ្លង QR Code ជំរុញការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ
Posted by -
Phoung Somphors
Published on -
19/8/2023 10:33 PM

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលឡាវ បានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងការទូទាត់ឆ្លង ដែនតាមរយៈឃ្យូអរកូត (QR Code) ដោយលោកជំទាវ ជា សិរី ចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍ផ្ទាល់កាលពីថ្ងៃទី១៨ ខែសីហានេះ។

ក្នុងដំណាក់កាលទី១ «កម្ពុជាស្កេនឃ្យូអរកូតនៅប្រទេសឡាវ»ដែលបានអនុញ្ញាតឱ្យប្រជាជនកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចប្រើប្រាស់កម្មវិធីធនាគារចល័តដើម្បីធ្វើការទូទាត់ប្រាក់តាមរយៈការស្កេនឃ្យូអរកូត (LAOQR)ជាមួយពាណិជ្ជករ ឬហាងទំនិញនៅប្រទេសឡាវ។ ខណៈដំណាក់កាលទី២ «ឡាវស្កេនឃ្យូអរកូតនៅប្រទេសកម្ពុជា»ដោយប្រជាជនឡាវ ដែលមានគណនីជាប្រាក់ឡាវគីបអាចទូទាត់ប្រាក់ដោយស្កេនខេអេចឃ្យូអរកូតជាមួយពាណិជ្ជករ ឬហាងទំនិញក្នុងប្រទេសកម្ពុជាបាន។

បើតាមរយៈកិច្ចប្រជុំរវាងលោកជំទាវបណ្ឌិត ជា សិរីទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយនឹងឯកឧត្តមបណ្ឌិត BounleuaSinxayvoravong ទេសាភិបាល ធនាគារកណ្តាលឡាវ ក្រុងវៀងចន្ទន៍ប្រទេសឡាវ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ការដាក់ឱ្យដំណើរការ«គម្រោងនៃការតភ្ជាប់ការទូទាត់ឆ្លងដែន»នេះនឹងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួលឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍និងពាណិជ្ជកម្មឆ្លងដែនរវាង កម្ពុជា និងឡាវ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236