ក្រសួងប្រៃសណីយ ឱ្យប្រយ័ត្នពីក្រុមព័ត៌មានវិទ្យាផ្ញើសារបោកបញ្ឆោតតាម Telegram
Posted by -
Phoung Somphors
Published on -
21/8/2023 10:48 PM

ភ្នំពេញ៖ ការវាយប្រហារតាមប្រព័ន្ធតេឡេក្រាមបាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់។ ពួកចោរព័ត៌មានវិទ្យា ផ្ញើសារបោកបញ្ឆោតទៅអ្នកប្រើប្រាស់ដែលអាចមានទម្រង់ដូច ឬប្រហាក់ប្រហែលខ្លឹមសារដូច្នេះ៖«អ្នកប្រើប្រាស់ជាទីគោរព៖ Telegramគឺជាកម្មវិធីផ្ញើសារតាមកុំព្យូទ័រដោយផ្តោតលើសុវត្ថិភាព និងល្បឿន។គណនីរបស់អ្នកមិនត្រូវបានផ្ទៀងផ្ទាត់អស់រយៈពេលជាយូរ ដើម្បីសុវត្ថិភាព...។ ខាងលើនេះគឺជាការពិពណ៌នាផ្លូវការ តាមតំណ៖https://telegram… ប្រព័ន្ធនឹងលុបចោលគណនីដោយបង្ខំបន្ទាប់ពី24 ម៉ោង។»

សាររបស់ក្រុមចោរព័ត៌មានវិទ្យា(Hacker) ដែលផ្ញើតាមតេឡេក្រាម (Telegram) តាមទម្រងខាងលើនោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសជាព័ត៌មានដល់សាធារណជន នារសៀលថ្ងៃទី២១ ខែសីហាឆ្នាំ២០២៣នេះ។ ក្រសួង បានប្រាប់ទៀតថា៖«ក្នុងករណីដែលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់និងធ្វើការបំពេញលេខទូរស័ព្ទ និងលេខកូដ តាមរយៈតំណភ្ជាប់បោកបញ្ឆោតនោះចោរព័ត៌មានវិទ្យានឹងអាចចូលទៅគ្រប់គ្រងគណនីតេឡេក្រាមរបស់អ្នកប្រើប្រាស់បាន»។

ដើម្បីបង្ការគណនីតេឡេក្រាមពីការលួចរបស់ក្រុមចោរព័ត៌មានវិទ្យាទាំងនោះក្រសួងប្រៃសណីយ័ ប្រាប់ដល់អ្នកប្រើប្រាស់ថា មិនត្រូវចុចទៅលើតំណភ្ជាប់ឬបំពេញព័ត៌មាន ឬធ្វើតាមការណែនាំណាមួយតាមរយៈសារបោកបញ្ឆោតដែលទទួលបាននោះជាដាច់ខាត។ ប្រសិនបើអ្នកប្រើប្រាស់បានចុច ឬបំពេញព័ត៌មានតាមរយៈសារបោកបញ្ឆោត សូមមានចំណាត់ការជាបន្ទាន់ដោយស្វែងយល់ពីរបៀបបិទ (Terminate) តាមតំណភ្ជាប់នេះ៖ https://fb.watch/myBq2vQ2PS ដែលជាការពន្យល់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236