ព្រះមហាក្សត្រ មានជំនឿលើរដ្ឋាភិបាលថ្មី បន្តជំរុញការកំណើនសេដ្ឋកិច្ចនិងជីវភាពពលរដ្ឋ
Posted by -
Phoung Somphors
Published on -
28/8/2023 10:03 PM

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះបាទ នរោត្តម សីហមុនី នាឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ទ្រង់មានជំនឿជាក់លើរាជរដ្ឋាភិបាលអាណត្តិថ្មីយ៉ាងមុតមាំថា បន្តជំរុញកំណើនសេដ្ឋកិច្ចលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងបន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គមព្រមទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព។

ព្រះរាជសារថ្លែងនៅក្នុងរដ្ឋសភា កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២៣នេះ ចំពោះចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីដែលនឹងជំរុញការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងសង្គមជាតិនេះ ដើម្បីធានាអត្ថិភាពដ៏រឹងមាំ នៃអត្តសញ្ញាណជាតិជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលបន្ថែមថារដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយសេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿនដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនិងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236