បច្ចេកវិទ្យាគន្លឹះចំនួន១៥ ដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ដល់ឆ្នាំ២០៣០!
Posted by -
Phoung Somphors
Published on -
22/8/2023 11:29 PM

ភ្នំពេញ៖ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ ត្រូវបានអភវិឌ្ឍជាមួយនឹងចក្ខុវិស័យ«ក្លាយជាគោលដៅទេសចរណ៍កំពូលមួយក្នុងតំបន់តាមរយៈការចាប់យកនិងការធ្វើបរិវត្តកម្មបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយភាពប្រកួតប្រជែងចីរភាព និងបរិយាបន្ននៅឆ្នាំ២០៣០»។ កម្មវិធីនេះ ត្រូវបានកំណត់គោលបំណងចំនួន៤ រួមមាន៖បង្កើនអក្ខរកម្ម និងបណិនបច្ចេកវិទ្យាលដល់ប្រតិបត្តិករអាជីវកម្ម និងអ្នកប្រើប្រាស់,ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយគាំទ្រ, ធ្វើឲ្យប្រសើរសន្តិសុខសាយប័រនិងជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការអាជីវកម្មទេសចរណ៍។

តាមរយៈផែនទីបង្ហាញផ្លូវខាងលើបច្ចេកវិទ្យាគន្លឹះចំនួន១៥ ត្រូវបានកំណត់ដល់ការអភិវឌ្ឍផលិតផល និងសេវាកម្ម ដែលរួមមាន៖ថ្នាលលក់តាមអនឡាញ (OBP) បច្ចេកវិទ្យាចាប់រូបភាព (Imaginary​ Technology) អ៊ីនធឺណិត (Internet) អ៊ីនធឺណិតនៃវត្ថុ(IoT) បច្ចេកវិទ្យាក្លោដ (Cloud Computing) បច្ចេកវិទ្យាស្លាកសញ្ញាឆ្លាតវៃ (Smart Label Tech) បច្ចេកវិទ្យាបញ្ចូលរូបនិម្មិតទៅក្នុងពិភពពិត/បច្ចេកវិទ្យារូបភាពប្រត្យក្សនិម្មិត(AR/VR) បច្ចេកវិទ្យាកំណត់ទិសដៅ (Navigation Technology) ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) បញ្ញាសម្បនិម្មិត (AI) ទិន្នន័យធំ (Big Data) បច្ចេកវិទ្យាអេកក្រង់ថាច់ស្គ្រីន (Touch Screen Technology)ប្រព័ន្ធបណ្តាញសង្គម (Social Media) កម្មវិធីលើគេហទំព័រ/កម្មវិធីលើទូរស័ព្ទដៃ(Web/Mobile Apps) និងឧបករណ៍ចល័ត (Portable Devices)។ បច្ចេកវិទ្យាគន្លឹះទាំងនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ផលិតផលនិងសេវាកម្មយុទ្ធសាស្ត្រទាំងក្នុងរយៈពេលខ្លី មធ្យម និងវែងសម្របា់ការគាំទ្រនិងការជួយឱ្យសម្រេចបាននូវគោលបំណង និងចក្ខុវិស័យខាងលើ។

សូមទាញយកឯកសារផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍តាមរយ៖ https://drive.google.com/drive/folders/1tm5-C6gkDycEaSoOqK-hDcj64YKC5Mi3?usp=sharing

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236