នាយករដ្ឋមន្ត្រីថ្មី ដាក់គោលនយោបាយអាទិភាពចំនួន៦ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ
Posted by -
Phoung Somphors
Published on -
24/8/2023 9:54 PM

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋភា បានឡើងថ្លែងសុន្ទរកថា នៅចំពោះមុខសមាជិកសភាទាំងក្រោយក្រោយពីសភាបានបោះត្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែសីហាម្សិលមិញ។ក្នុងនោះឯកឧត្តមនាយរដ្ឋមន្ត្រី បានលើកពីកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ចំណុច ដែលត្រូវអនុវត្តនៅក្នុងឆ្នាំ២០២៣នេះ។

ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភាលើកដំបូង បានថ្លែងដូច្នេះថាក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ឯកឧត្តម ការប្តេជ្ញាដោយធានាអនុវត្តឱ្យបានសម្រេចជោគជ័យនូវ«កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល»។ក្នុងនោះមានគោលនយោបាយអាទិភាពចំនួន ៦ចំណុច ដែលរដ្ឋាភិបាលរបស់ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត នឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តនាចុងឆ្នាំ២០២៣នេះ រួមមាន៖

ទី១.ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ទី២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ ទី៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ-កិច្ច និង គ្រាមានគ្រោះអាសន្ន។ ទី៤. ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ ទី៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។ និងទី៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236