ភាពខុសគ្នារវាង«ពន្ធកាត់ទុក» និង«អាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក»!
Posted by -
Phong Somphors
Published on -
28/8/2023 11:00 PM

ភ្នំពេញ៖ ជាទូទៅទាក់ទងនឹងវិស័យពន្ធដារមិនសូវមានអ្នកចាប់អរម្មណ៍ច្រើននោះទេ លើកលែងតែអ្នកដែលស្រឡាញ់ចូលចិត្ត ឬធ្វើការងារនៅក្នុងវិស័យនេះប៉ុណ្ណោះ ខណៈដែលនិស្សិតឬអ្នកដែលទើបនឹងផ្តើមធ្វើការងារនៅក្នុងវិស័យនេះថ្មីថ្មោងក៏ពុំសូវយល់ដឹងជ្រៅជ្រះប៉ុន្មាននោះដែរ។ ដើម្បីដោះស្រាយនូវបញ្ហា ឬចម្ងល់ទាំងអស់នេះ អគ្គនាយកដ្ឋានពន្ធដារ បានចងកម្រងនូវសំណួរដែលសួរជាញឹកញាប់ស្តីពី«ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក»នេះឡើង។

ថ្ងៃនេះ ឫទ្ធិពល សូមលើកយកនូវការពន្យល់របស់អគ្គនាយកដ្ឋានពន្ធដារដែលបានកម្រងនូវសំណួរមានអ្នកសួរ ជាញឹកញាប់ដូចខាងក្រោមនេះ ដែលទាក់ទងទៅនឹងភាពខុសគ្នារវាង«អាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក» និង«ពន្ធកាត់ទុក»៖

ទី១. «អាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក»គឺជាការប្រមូលពន្ធពីអ្នកប្រើប្រាស់ និងអតិថិជនតាមរយៈការផ្គត់ផ្គង់ដោយផ្អែកតាមតម្លៃនៃការផ្គត់ផ្គង់ទំនិញ ឬសេវាទាំងនោះ។ ជាធម្មតាអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកគឺជាពន្ធលើការប្រើប្រាស់ចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលដែលផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជន មានន័យថា អ្នកប្រើប្រាស់និងអតិថិជនចុងក្រោយត្រូវបង់អាករ ១០%។

ចំណែក ទី២ «ពន្ធកាត់ទុក»គឺជាប្រភេទពន្ធនៃប្រាក់ចំណូលដែលត្រូវកាត់ទុក ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទៅតាមប្រភេទនៃចំណូលដែលទទួលបានពីការបំពេញសេវាកម្មជួល ការប្រាក់ សួយសារ ភាគលាភ។ល។ ដើម្បីបង់ជូនរដ្ឋបាលសារពើពន្ធ។ចំពោះអត្រាដែលអាចអនុវត្តបាន គឺអាស្រ័យលើថាតើអ្នកទទួលប្រាក់ចំណូលជាបុគ្គលនិវាសនជនឬបុគ្គលអនិវាសនជន៕

ប្រភព៖ កម្រងសំណួរដែលសួរជាញឹកញាប់ស្តីពី «ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក»

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236