ធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួនអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់
Posted by -
Phoung Somphors
Published on -
29/8/2023 10:57 PM

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួនធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀលដោយសំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជា ឱ្យមានស្ថិរភាព ខណៈពេលដែលអត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិក បន្តកើនឡើង។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ធនាគារជាតិនៃកម្ពុជា បន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រងដែលអនុញ្ញាត ឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប ខណៈដែលក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអត្រាប្តូរប្រាក់ជារៀល ធៀបនឹងដុល្លារអាមេរិក បានកើនឡើងគួរឱ្យកត់សម្គាល់។ មូលហេតុចម្បងគឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។

ចំពោះ កត្តារដូវកាលកំណើនតម្រូវការប្រាក់រៀលបានថយល្បឿននៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍ មិនមានភាពមមាញឹក(low season)។ ចំណែកឯ ប្រាក់ដុល្លារអាមេរិក ជារួមបានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតនៅលើពិភពលោក ក្រោយពីធនាគារកណ្ដាលអាមេរិក បន្តដំឡើងអត្រាការប្រាក់គោលដែលទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាមេរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236