នាយករដ្ឋមន្ត្រីថ្មីដាក់ចេញ«យុទ្ធសាស្រ្តបញ្ចកោណ» ដើម្បីកំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព
Posted by -
Phoung Somphors
Published on -
20/9/2023 10:25 PM

ភ្នំពេញ៖ ផែនការយុទ្ធសាស្រ្តបញ្ចកោណ - ដំណាក់កាលទី១ ដើម្បីឈានដល់ការសម្រេចចក្ខុវិស័យរបស់កម្ពុជាដែលប្រែក្លាយប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ ឯកសារយុទ្ធសាស្រ្តនេះ ត្រូវបានរៀបចំដាក់ផ្សព្វផ្សាយជាសាធារណៈនៅក្នុងគេហទំព័រផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ភាពងាយស្រួលដល់គ្រប់តួអង្គពាក់ព័ន្ធនិងសាធារណជនទូទៅ។

គំនូរបំប្រួញស្តីពី«យុទ្ធសាស្រ្តបញ្ចកោណ - ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលការសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥0។ ការរៀបចំនូវ យុទ្ធសាស្រ្តសម្រាប់អនុវត្ត ជាដំណាក់កាលៗ និងការវាយតម្លៃប្រមើលទៅមុខសម្រាប់២៥ឆ្នាំទៀត ដោយបានផ្អែកលើបទពិសោធ និងសមិទ្ធផល ២៥ឆ្នាំកន្លងមក។

តាមរយៈការថ្លែងសន្ទរកថាអំពី«យទ្ធសាស្រ្តបញ្ចកោណ»នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា៖«សម្រាប់រយៈពេល ២៥ឆ្នាំបន្ទាប់ ដែលជាវដ្តថ្មី, កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអ្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ, រស់រវើក, រងរឿងនិងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០»៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236