កម្ពុជា រកចំណូលបានជិត ២.៧លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងខែសីហា ឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
20/9/2023 10:25 PM

ភ្នំពេញ៖ ក្នុងខែសីហា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានប្រមាណ ២ ៧៧៤ ៥៨៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដោយទទួលបានភ្ញៀវទេសចរបរទេសសរុបប្រមាណ ៥៩ ១៤៨នាក់។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ចំនួនភ្ញៀវទេសចរបរទេសទិញសបុត្រចូលទស្សនាអង្គរមានចំនួន ១២១,៤០% និងរកចំណូលបានប្រមាណ ១៥៨,៤០%។

ដោយឡែក លទ្ធផលនៃការរកចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល០៨ខែ ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាអង្គរសរុបប្រមាណ ៤៩៨៥១៣នាក់  រកចំណូលបានប្រមាណ ២៣ ០៩១៩៣១ដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ចំនួនភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាអង្គរមានចំនួន ៣៥០,៨៦% និងរកចំណូលបានចំនួន ៤១៩,៥៨%។

ចំពោះចំណូលដែលឧបត្ថម្ភទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ពីចំណែកនៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែកក្កដាឆ្នាំ២០២៣ មានចំនួន ១១៨ ២៩៦ដុល្លារ។នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេសចរបរទេសនិងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែសីហា ឆ្នាំ២០២៣ដែលចុះផ្សាយដោយគ្រឹះស្ថានអង្គរកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236