ពន្ធដារ ហៅម្ចាស់ក្រុមហ៊ុនចំនួន១១ ឲ្យដោះស្រាយបំណុលពន្ធជូនរដ្ឋ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារកោះហៅម្ចាស់ក្រុមហ៊ុនចំនួន១១ ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធនិងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
បើតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន១១ផ្សេងៗគ្នាផ្ញើទៅកាន់អភិបាលក្រុមហ៊ុនទាំងនោះរួមមាន៖ ១. លោក ស៊ិន សារ៉ាត់ អភិបាលក្រុមហ៊ុន ក្រវ៉ាន់ អ៊ិចស្ពឺតខនស្ត្រាក់សិនឯ.ក។ ទី២. លោកស្រី សឹម ស៊ីដែត អភិបាលក្រុមហ៊ុន យូជៀវ ស្តូន ឯ.ក។ ទី៣. លោក ស៊ីនវិសាល អភិបាលក្រុមហ៊ុន សារ៉ាបូវ៉ា សាម៉ុន អ៊ីមផត អិចផត ឯ.ក។ ទី៤. លោក សុខ ស៊ីធានអភិបាលក្រុមហ៊ុន ឃីងស៊ីល អេកូស៊ីស្ទីម ឯ.ក។ ទី៥. លោក ហេង តារា អភិបាលក្រុមហ៊ុនហេឡូ ២១ បាយ & សេល សឺវីស ឯ.ក។ ទី៦. លោកស្រី ផេង សុភាអភិបាលក្រុមហ៊ុន ស៊ី.ស៊ី ជាន ហ្សុង ប៊ីលឌីង មេធៀរៀល ឯ.ក។ ទី៧. លោក លឹម លាងហេងអភិបាលក្រុមហ៊ុន ហេង ហេង ៣៣៣៣ ឯ.ក។ ទី៨. លោក កង សំនាង អភិបាលក្រុមហ៊ុន ដួងដារ៉ាឧត្តម ត្រេឌីង & សឺវីស ឯ.ក។ ទី៩. លោក គ្រីច័ន្ទរិទ្ធ អភិបាលក្រុមហ៊ុន ម៉ាឌី មេធៀរៀល ឯ.ក។ ទី១០. លោកស្រី គាវ សៀកងីមអភិបាលក្រុមហ៊ុន ធីម-ធី.ភី.អេស មេនថឹណិន បេស សឺលូសិន ឯ.ក។ និងទី១១ លោក ស៊ុន វិបឿនអភិបាលក្រុមហ៊ុន វ៉ាយ.អ៊ី.អេស កុំព្យូទ័រ ឯ.ក។
ក្នុងករណីអភិបាលក្រុមហ៊ុនទាំង១១ខាងលើមិនព្រមចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕