ក្រុមហ៊ុន១០ រដ្ឋអនុញ្ញាតឱ្យបោះទុនវិនិយោគសរុបជាង១៤៦លានុល្លារបង្កើតរោងចក្រដែលអាចបង្កើតការបានជិត១.៥ម៉ឺននាក់
Posted by -
Phoung Somphors
Published on -
20/9/2023 10:25 PM

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចឱ្យក្រុមហ៊ុនចំនួន១០ បោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ ១៤៦.៤៥លានដុល្លារដែលអាចបង្តើតការងារជិត១.៥ម៉ឺនកន្លែង។ នេះបើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

គម្រោងវិនិយោគបង្កើតរោងចក្ររបស់ក្រុមហ៊ុនទាំង១០នេះមាននៅខេត្តកំពង់ស្ពីចំនួន៤, ភ្នំពេញចំនួន២, កណ្តលចំនួន១, តាកែវចំនួន១, ព្រះស៊ីហនុចំនួន១និងខេត្តក្រចេះចំនួន១ផងដែរ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរាយនាម ទីតាំងភូមិសាស្រ្តទំហំដើមទុនវិនយោគ និងចំនួនតម្រូវការកម្លាំងពលកម្មដូចខាងក្រោមនេះចំពោះក្រុមហ៊ុនវិនយោគនៅក្នុងខេត្តកំពង់ រួមមាន៖

ទី១. ក្រុមហ៊ុន HANTANG YIPIN LEISUREPRODUCTS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំនិងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ...) និងសម្ភារៈបន្ទាប់បន្សំដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៣.៦១៨កន្លែង។ ទី២. ក្រុមហ៊ុន PRIME STORAGESOLUTION (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហៈធាតុកែច្នៃ(ធ្នើរ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។

ទី៣. ក្រុមហ៊ុន INTEGRITY UNIONPACKAGING MATERIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៥៣៧កន្លែង។ ទី៤. ក្រុមហ៊ុន HONGRUI BAG(CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប តុក្កតានិងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់)ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,០២លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ២.៥៤០កន្លែង។

ចំណែក ក្រុមហ៊ុនដែលគ្រោងនឹងបង្កើតរោងចក្រនៅរាធានីភ្នំពេញមានចំនួន២ ក្នុងនោះក្រុមហ៊ុន NEOCAMBO TEXTILE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់និងផលិតមួកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧៥៩កន្លែង។ ក្រុមហ៊ុន XIANGRUIFENGPACKAGING TECHNOLOGY CO., LTD គម្រោងវិនិយោគកម្មន្តសាលសម្ភារៈធ្វើពីក្រដាស(ទ្រនាប់ពុម្ពសម្លៀកបំពាក់ ស្បែកជើង កាបូប ម៉ាកឃឺ និងវេចខ្ចប់)ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១៩១កន្លែង។

នៅខេត្តកណ្តាល គឺក្រុមហ៊ុន INSPIRORBAG (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាលក្នុងទុនវិនិយោគប្រមាណ ៥,០៣លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.២៨១កន្លែង។ ចំណែកឯ ខេត្តតាកែវ វិញ មានក្រុមហ៊ុន FONTERNIGGARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទីខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.៦៨៦កន្លែង។

ដោយឡែក ខេត្តព្រះស៊ីហនុ មានក្រុមហ៊ុន APOLLOPET PRODUCTS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតចំណីនិងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.១២៦កន្លែង។ ចំពោះខេត្តក្រចេះ គឺក្រុមហ៊ុន CAMBODIANTRANSMISSION II CO., LTD គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាមទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236