«បច្ចេកវិទ្យាឌីជីថល»ជាកាតាលីករថ្មី និងមានសក្តានុពលភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល
ភ្នំពេញ៖ អគ្គនៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តមគង់ វិបុល បានលើកឡើងថា ការជំរុញកំណើននៃការវិនិយោគ និងការលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជាគឺជាកិច្ចការចាំបាច់ដែលរាជរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ខ្ពស់។ កិច្ចការចាំបាច់នេះរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា នឹងដើរតាមគន្លងមាគ៌ានយោបាយដ៏ត្រឹមត្រូវពីអ្នកដឹកនាំជំនាន់មុន។ ក្នុងបញ្ចកោណទី៥ នៃនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឯកឧត្តម គង់ វិបុលបញ្ចាក់ថា «បច្ចេកវិទ្យាឌីជីថល»ជាកាតាលីករថ្មីដ៏មានសារសំខាន់ និងមានសក្តានុពលភាព រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។
«បច្ចេកវិទ្យាឌីជីថល នឹងក្លាយជាផ្នែកមួយដ៍សំខាន់នៃការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គមព្រមទាំងផ្តល់នូវកាលានុវត្តភាពថ្មីជាច្រើន ក្នុងការនាំមកនូវគំរូធុរកិច្ចថ្មីៗប្រកបដោយនវានុវត្តន៍ការបង្កើនប្រសិទ្ធភាពនិងផលិតភាពនិងការធ្វើឱ្យបរិយាកាសប្រកួតប្រជែងមានភាពកាន់តែប្រសើរឡើង»។ នេះជារសំខាន់នៃបច្ចេកវិទ្យ ដែលឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាន លើកឡើងនៅក្នុងវេទិកាពន្ធដារឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (Malaysian Business Chamber of Cambodia-MBCC) កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៣។
ឯកឧត្តម គង់ វិបុល បានលើកពីជាបទពិសោធជាក់ស្តែងរបស់អគ្គនាយកដ្ឋានការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានចូលរួមយ៉ាងសំខាន់ ក្នុងការកៀរគរប្រមូលចំណូលពន្ធឱ្យមានកំណើនប្រកបដោយចីរភាព។ ឯកឧត្តមបានលើជាឧទាហរណ៍មកបញ្ជាក់យ៉ាងដូច្នេះថា៖«ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ(e-Filing)បានផ្តល់ភាពងាយស្រួលក្នុងការប្រកាសបង់ប្រាក់ពន្ធបានទាន់ពេលនៅគ្រប់កាលៈទេសៈទោះស្ថិតក្នុងអំឡុងពេល នៃការបិទខ្ចប់ពីការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ»។
លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធផងដែរក្នុងនោះមានមជ្ឈមណ្ឌលពិគ្រោះយោបល់ ១២៧៧ និងកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat ជាដើម៕