អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៥មកទូទាត់បំណុលពន្ធ
ភ្នំពេញ៖ ក្រុមហ៊ុន៥ទៀត ត្រូវបានអគ្គនាយកដ្ឋានពន្ធដារឱ្យមកដោះស្រាយបំណុលពន្ធជូនរដ្ឋ តាមកាលកំណត់ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី០១និងទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ក្រុមហ៊ុនទាំង៥ ដែលអគ្គនាយដ្ឋានពន្ធដារបានចុះផ្សាយជាសាធារណៈនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០៣នេះ រួមមាន៖ លោក CHENQI អភិបាលក្រុមហ៊ុន ស៊ីនស៊ីន ឡាន រួយ ដេខ័ររេសិន អេន អ៊ិនស្តលលេសិនឯ.ក។ លោក LI YANG អភិបាលក្រុមហ៊ុន ហ៊្វូជីហ្ស៊ូចាង(ខេមបូឌា) ឯ.ក។ លោក YUAN YEREN អភិបាលក្រុមហ៊ុន ញូ ហូមលែនខនស្ត្រាក់សិន ឯ.ក។ លោកស្រី ស៊ូ លីភា អគ្គនាយកក្រុមហ៊ុន ស៊ូ លីភា ចែកចាយស្រាបៀរនិងលោក ឡៅ ប៉ោហួត អគ្គនាយកក្រុមហ៊ុន ហាង ហុងដា ឡៅ ចេងហួរ បាត់ដំបង។
បើតាមការសេចក្តីជូនដំណឹងរបស់អគ្គនាយដ្ឋានពន្ធដារដាក់ទៅអភិបាលក្រុមហ៊ុនទាំង៥ ដើម្បីមកចូលខ្លួនដោះស្រាយបំណុលនោះ គឺផ្អែកតាមច្បាប់ស្តីពីសារពើពន្ធនិងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។ អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការបង់ពន្ធអាករនេះគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។
អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ក្នុងករណីតំណាងក្រុមហ៊ុន ឬអភិបាលក្រុមហ៊ុនទាំង៣នោះមិនព្រមចូលខ្លួនមកដោះស្រាយ៕