អាជ្ញាធរស្រុកមេសាង ប្រាប់អាជីវករលក់តាមតូបឬខ្ចុះបិទបាំង រុះរើរបាំងចេញ និងរាយការណ៍ក្នុងករណីមានសិស្សទៅប្រមូលផ្តុំ
ភ្នំពេញ៖ រដ្ឋបាលស្រុកមេសាង ខេត្តព្រៃវែង ប្រាប់ឱ្យអាអីវករដែលប្រកបមុខរបរលក់បាយម្ហូបភេសជ្ជៈគ្រប់មុខមានតូប ឬកញ្ចុះ ដែលមានបិទបាំង ត្រូវរុះរើរបាំង ឬសំយ៉ាបទាំងនោះចេញវិញ។ការងតម្រូវឱ្យរុះរើនេះ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព ព្រមទាំងចូលលើកកម្ពស់ប្រសិទ្ធភាពក្នុងការរៀនសូត្ររបស់សិស្សានុសិស្ស។
រដ្ឋបាលស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២៣នេះ ឱ្យអាជីវករទាំងអស់ រុះរើដោយខ្លួនឯង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅព្រមទាំងបញ្ជាក់ប្រាប់ទៅអាជីវករឱ្យសហការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុងករណីដែលមានសិស្សានុសិស្សមិនចូលរៀន ឬទៅជួបជុំប្រមូលផ្តុំគ្នានៅតាមតូប ឬកញ្ចុះដើម្បីសមត្ថកិច្ចយកសិស្សិទាំងនោះមកអប់រំណែនាំ។
រដ្ឋបាលស្រុកមេសាង សង្ឃឹមថា អាជីវករទាំងអស់នឹងចូលរួមសហការជាមួយអាជ្ញាធរដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ(ភូមិ-ឃុំ-សង្ខាងមានិតគ្រប់លំដាប់ថ្នាក់ បានទទួលលទ្ធផលល្អ ប្រសើរ) នៅក្នុងមូលដ្ឋានស្រុកមេសាងយើងទាំងមូល៕