គម្រោងអភិវិឌ្ឍន៍ជលផលក្រោយប្រមូលផល ប្រកាសផ្តល់ថវិកា១៥,០០០ដុល្លាសម្រាប់ជុំទី២ ដល់អ្នកស្រាវជ្រាវ
Posted by -
Phoung Somphors
Published on -
13/9/2023 11:39 PM

ភ្នំពេញ៖ អង្គការ UNIDO​ Cambodia បានប្រកាសទទួលពាក្យស្នើសុំជុំទី២ សម្រាប់គម្រោងស្រាវជ្រាវក្នុងវិស័យជលផលក្រោយប្រមូលផលដល់អ្នកដែលមានបំណងសិក្សាស្រាវជ្រាវក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។

គម្រោងស្រាវជ្រាវនេះគាំទ្រថវិកាដោយសហភាពអឺរ៉ុប(EU) ដែលនឹងផ្តល់កញ្ចប់ថវិកាចន្លោះពី៥,០០០ដុល្លារ ដល់១៥,០០០ដុល្លារ ក្នុងការសិក្សាស្រាវជ្រាវដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពម្ហូបអាហារនិងការអភិវឌ្ឍផលិតផលថ្មីៗ ក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។

សូមដាក់ពាក្យស្នើសុំឥឡូវនេះ តាមតំណភ្ជាប់នេះ៖ https://shorturl.at/wKNQR ដើម្បីទទួលបានថវិកាគាំទ្រពីថ្នាលស្រាវជ្រាវ នវានុវត្តន៍និងបច្ចេកវិទ្យាអាហារ (#FTRIP) នៃគម្រោងអភិវិឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-Capture) ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៣នេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236