ពន្ធដារប្រមូលចំណូលបានជាង ២.៥ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែឆ្នាំ២០២៣
Posted by -
Phoung Somphrs
Published on -
20/9/2023 10:25 PM

ភ្នំពេញ៖ ពន្ធដារ​ ប្រមូលចំណូលពន្ធអាករ បានចំនួន១០ ៣២៩,៧៨ ប៊ីលានរៀល ប្រមាណ ២.៥ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣ ដែលចំណូលពន្ធនេះស្មើនឹងជាង៧១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។នេះបើតាមការបង្ហាញរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ខែកញ្ញានេះ ដោយបានបញ្ជាក់ថា ការប្រមូលបំណុលពន្ធរយៈពេល៨ខែនោះ ធ្លាក់ចុះ ២២,៦៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ឯកឧត្តមអគ្គនាយក នៃអគ្គនាយកកដ្ឋានពន្ធដារ បានការកត់សម្គាល់លើចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួនដែលបានធ្លាក់ចុះសម្រាប់រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ក្នុងនោះកម្មន្តសាលភេសជ្ជៈឬផលិតភេសជ្ជៈ ថយចុះ ២,២៨% , អចលនទ្រព្យថយចុះ ៩,០៦% , ការសាងសង់ ថយចុះ ២,១៥%។ ទន្ទឹមនឹងនោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ បានថយចុះ២៦,៧៦% ផងដែរ។

ដោយឡែក បើតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហានិងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គង់វិបុល ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ នៅក្នុងខែសីហា ឆ្នាំ២០២៣ បានចំនួន ៩៦២ ប៊ីលានរៀល មាណ ២៣៧,៥៣លានដុល្លារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236