សិក្សាដោយឥតគិតថ្លៃ វគ្គ«ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា» រយៈពេល៧សប្តាហ៍
Posted by -
Phoung Somphors
Published on -
17/9/2023 12:14 AM

ភ្នំពេញ៖ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) ប្រកាសបើកឱ្យចូលវគ្គបណ្តុះបណ្តុះបណ្តាលស្តីពី«ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា»ដោយឥគគិតថ្លៃ រយៈពេល៧សប្តាហ៍ ដោយរៀនតាមអនឡាញនិងនៅក្នុងថ្នាក់ផ្ទាល់។វគ្គបណ្តុះបណ្តាលនេះ រៀបឡើងដើម្បីពង្រឹងសមត្ថភាព និងជំនាញធ្វើទីផ្សារឌីជីថលទៅកាន់ម្ចាស់អាជីវកម្ម ឬ សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា។

កម្មវិធីបណ្ដុះបណ្ដាលស្ដីពី«ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា»ដែលបានប្រកាសជ្រើសរើសសិក្ខាកាមចំនួន ៧០រូបឱ្យរៀនដោយមិនគិតថ្លៃនេះ នឹងសិក្សាក្នុងទម្រង់តាមប្រព័ន្ធអនឡាញចំនួន៦​លើក និងការជួបផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាលនៅក្នុងថ្នាក់រៀនចំនួន ៣លើកព្រមទាំងការចូលរួមដោយផ្ទាល់ក្នុងវគ្គតម្រង់ទិសនិងពិធីចែកវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា សរុបចំនួន៧សប្តាហ៍។

សិក្ខាកាមដែលបានដាក់ពាក្យជាប់នៅក្នុងវគ្គបណ្តុះបណ្តាលនេះនឹងនឹងទទួលបាននូវចំណេះដឹងទាក់ទងនឹងប្រធានបទចំនួន ៦ រួមមាន៖ ការណែនាំអំពីវិធីលក់(ស្វែងរកទីផ្សារ និងគោលបំណងនៃការលក់), ការយល់ដឹងអំពីជំនាញ និង ប្រព័ន្ធ(ឧបករណ៍ដែលត្រូវការដើម្បីធ្វើទីផ្សារអនឡាញ), ការធ្វើទីផ្សារមាតិកា(ស្វែងយល់ពីប្រភេទនៃវេទិកាផ្សព្វផ្សាយ ក្បួនដោះស្រាយ និងរបៀបបង្កើត), ការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត៖ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្ដាញ Tik Tok , ការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត៖ការផ្សព្វផ្សាយពាណិជ្ជកម្មតាមគេហទំព័រ Facebook និងការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត៖ការបំប្លែង (ការលក់តាម Messenger)។

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ពីកាលបរិច្ឆេទត្រូវចូលសិក្សា ចាប់ផ្ដើមនៅថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយតម្រូវឱ្យដាក់ពាក្យចុះឈ្មោះចូលរៀន ឱ្យបានមុនថ្ងៃឈប់ទទួលពាក្យត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅមុនម៉ោង ៥:០០រសៀលតាមតំណភ្ជាប់នេះ៖ http://bit.ly/3Elzc74

ចំពោះ លទ្ធផលនឹងប្រកាសផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមផ្លូវការរបស់គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236