រដ្ឋមន្ត្រីមហាផ្ទៃ ដាក់បញ្ជាឱ្យផ្អាកការបង្ក្រាបផលិតផលក្លែងក្លាយ និងស៊ើបអង្កេតលើមន្ត្រីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
Posted by -
Phoung Somphors
Published on -
20/9/2023 11:36 PM

ភ្នំពេញ៖ ឯកឧត្តមឧបកនាយរដ្ឋមន្ត្រី ស សុខាបញ្ជាឱ្យផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងឱ្យបើកការស៊ើបអង្កេតលើមន្ត្រីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលទទួលពាក្យបណ្ដឹងពីពលរដ្ឋ។

សម្រេចរបស់ក្រសួងមហាផ្ទៃចុះកាលពីថ្ងៃទី១៥ខែកញ្ញានេះ គឺប្រគល់ភារកិច្ចឱ្យអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្ដឹងរបស់ពលរដ្ឋលើមន្ត្រីនគរបាលជាតិពាក់ព័ន្ធនឹងប្រតិបត្តិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពសង្គម។

ភារកិច្ចនេះ ត្រូវផ្ទេរទៅឱ្យអគ្គស្នងការនគរបាលជាតិចាត់វិធានការតាមផ្លូវច្បាប់ និងបញ្ជាផ្ទៃក្នុងនៃកងកម្លាំងនគរបាលជាតិ ក្នុងករណីរកឃើញបុគ្គលឬអង្គភាពណា ដែលនៅតែបន្តសកម្មភាព ស្រាវជ្រាវ និងចុះបង្ក្រាបផលិតផលក្លែងក្លាយទាំងអស់នោះដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យអង្គភាពពាក់ព័ន្ធចំណុះឱ្យក្រសួងមហាផ្ទៃអនុវត្តសេចក្តីសម្រេចដែលចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236