ពិព័រណ៌«ភូមិមួយផលិតផលមួយ» នឹងរៀបចំរយៈពេល៥ថ្ងៃ ក្នុងបរិវេណសួនព្រះរាជដំណាក់ក្រុងសៀមរាប
ភ្នំពេញ៖ រដ្ឋាលខេត្តសៀមរាប នឹងរៀបចំពិព័រណ៌ផលិតផលក្នុងស្រុក«ភូមិមួយផលិតផលមួយ»ក្នុងទីតាំងបរិវេណសួនព្រះរាជដំណាក់ ចាប់ពីថ្ងៃទី២៦-៣០ កញ្ញាខាងមុខ ក្នុងឱកាសប្រារព្វទិវាពិភពលោកស្អាតលើកទី៦និងទិវាទេសចរណ៌ពិភពលោកឆ្នាំ២០២៣។
នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២២ ខែកញ្ញានេះ ការតាំងពិព័រណ៌ផលិតផលក្នុងស្រុក«ភូមិមួយផលិតផលមួយ» និងផលិតផលផ្សេងៗទៀតផងនោះនឹងធ្វើបរិវេណសួនព្រះរាជដំណាក់ នៃក្រុងសៀមរាប។ ពិព័រណ៌នេះ រៀបចំដោយរដ្ឋបាលខេត្តសៀមរាបសហការរៀបចំជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ, មន្ទីរទេសចរណ៍,ស.ស.យ.ក, ប្រតិបត្តិករវិស័យទេសចរណ៍ និងវិស័យឯកជនផងដែរ។
ទន្ទឹមនឹងនោះ ការប្រារព្វទិវាពិភពលោកស្អាតលើកទី៦និងទិវាទេសចរណ៌ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ៖«ទេសចរណ៌ និងការវិនិយោគបៃតង»ក៏ត្រូវបានរៀបចំធ្វើនៅសួនព្រះរាជដំណាក់ក្រុងសៀមរាបដូចគ្នាដែរ ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី២៧ខែកញ្ញានេះ៕