ការបង់ពន្ធលើអចលនទ្រព្យ ដីធ្លីមិនបានប្រើប្រាស់ ពន្យាពេលដល់ដំណាច់ខែតុលាខាងមុខ
Posted by -
Phoung Somphors
Published on -
26/9/2023 11:59 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសឱ្យពន្យារពេលបង់ពន្ធលើអចលនទព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ដំណាច់ខែតុលាខាងមុខនេះដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែកញ្ញានេះ។

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា រហូតមកដល់ពេលនេះមានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យឬពន្ធលើដីធ្លីមិនបាន ប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ហើយ ប៉ុន្តែ នៅ មួយចំនួនទៀតមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធនេះនៅឡើយទេ។

អគ្គនាយកដ្ឋានពន្ធដារ ផ្ដល់លទ្ធភាពដល់ម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះប៉ុន្តែ មិនទាន់បានមកប្រកាសបង់ពន្ធអគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើអចលនទ្រព្យនិងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៣ ដោយរួចផុតពីទណ្ឌកម្មរដ្ឋបាលដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236